ហេតុអ្វី បានជាប៉ូលិសថៃ ហាមមិនឲ្យមើលរឿង Squid Game
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី បានជាប៉ូលិសថៃ ហាមមិនឲ្យមើលរឿង Squid Game

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ប៉ូលិសថៃបានព្រមានថា រឿង Squid Game ដែលជារឿងភាគប្រយុទ្ធដើម្បីការរស់រានមានជីវិតដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនៅលើ Netflix មានឈុតឆាកហិង្សា ដែលអាចបង្កភាពអវិជ្ជមានដល់អ្នកមើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ Kissana Phathanacharoen អ្នកនាំពាក្យនគរបាលជាតិ បាននិយាយថា រឿងភាគដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងនេះ គឺមានឈុតឆាកដែលមិនសមរម្យសម្រាប់ការមើល។

លោកនិយាយថា តួអង្គនៅក្នុងរឿងនេះ បង្ហាញពីអាកប្បកិរិយាឃោរឃៅ។ ឈុតឆាករបស់រឿងនេះ បានដិតដាមជាប់ក្នុងអារម្មណ៍អ្នកទស្សនា រួមទាំងក្មេងៗផងដែរ អំឡុងពេលពួកគេត្រូវជាប់ក្នុងផ្ទះដោយសារវិធានការបិទខ្ទប់។

លោកបន្តថា ការសម្តែងនេះ បង្ហាញពីឈុតឆាកនៃអំពើហិង្សា រួមទាំងអំពើឃាតកម្មនិងការកាប់ចាក់ ហើយអាចនាំអ្នកមើល ឲ្យចូលរួមក្នុងអំពើឧក្រិដ្ឋកម្មក្នុងជីវិតពិតៗ។ ការសម្តែងគឺនិយាយអំពីសភាវគតិឆៅៗរបស់មនុស្ស ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីរស់រានមានជីវិត។

ស្របពេលជាមួយគ្នានោះ លោក Kissana ក៏បានផ្តល់ដំបូន្មានដល់ឪពុកម្តាយ ឲ្យតាមដានសកម្មភាព កូនៗរបស់ពួកគេតាមអ៊ីនធើណិតផងដែរ ដោយអះអាងថា ក្មេងៗដែលងាយមានអារម្មណ៍ មិនគួរមើលភាពយន្តតាមអ៊ីនធើណិតតែម្នាក់ឯងទេ ព្រោះពួកគេងាយនឹងចម្លងអាកប្បកិរិយារបស់តួអង្គ។

លោកបន្តថា អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ Suwat Jangyodsuk បានណែនាំដល់អង្គភាពនគរបាលទាំងអស់ ត្រូវព្រមានសាធារណជនអំពីគ្រោះថ្នាក់នៃការមើលរឿងតាមអ៊ីនធើណិត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ មួយភ្លែតសោះ តួ “Squid Game” រូបនេះ ក្លាយជាតារាស្រីមានអ្នកដានច្រើនបំផុតទី២របស់កូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services