Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប វាយតម្លៃថ្នាំកូវីដចាក់បញ្ចូលតាមសរសៃព្យាបាលអ្នកជំងឺអាយុលើស ១២ ឆ្នាំ ដាក់លក់លើទីផ្សារ

បានផុស

នៅ

និយ័តករឱសថរបស់សហភាពអឺរ៉ុប (EU) បានប្រកាសថា ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃចន្ទបានចាប់ផ្តើមវាយតម្លៃថ្នាំព្យាបាលកូវីដ Ronapreve ឬ REGEN-COV ថាតើវាអាចដាក់លក់លើទីផ្សារនៅសហភាពអឺរ៉ុបដែរឬក៏យ៉ាងនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

EU បាននិយាយថា “EMA នឹងវាយតម្លៃពីអត្ថប្រយោជន៍ និងហានិភ័យរបស់ថ្នាំ Ronapreve ក្រោមការកំណត់ពេលវេលាជាក់លាក់មួយ ហើយអាចចេញការអនុញ្ញាតផ្លូវការក្នុងរយៈពេល ២ ខែទៀត” ។

EU បានឲ្យដឹងទៀតថា “កន្លងមកពួកគេបានធ្វើការវាយតម្លៃថ្នាំនេះរួចមកហើយ ហើយក៏បានពិនិត្យឡើងវិញផងដែរ ដោយផ្អែកលើទិន្នន័យពីការសិក្សានៅមន្ទីរពិសោធន៍ និងលើសត្វ ក៏ដូចជាការសាកល្បងព្យាបាលផ្សេងទៀតជាដើម” ។

ថ្នាំនេះត្រូវបានផ្សំឡើងដោយថ្នាំលាយជួយបណ្ដុះអង់ទីគ័រ Monoclonal ថ្នាំ Casirivimab និងថ្នាំ Imdevimab ដែលត្រូវបានបង្កើតឡើងដើម្បីស្គាល់ និងភ្ជាប់ទៅនឹងប្រូតេអ៊ីននៃវីរុសកូវីដ ១៩ ។

គួរបញ្ជាក់ថា ថ្នាំដែលសហការបង្កើតដោយក្រុមហ៊ុនឱសថអាមេរិក Regeneron និងក្រុមហ៊ុនឱសថស្វីស Roche មានគោលបំណងព្យាបាល និងការពារជំងឺកូវីដ ១៩ ចំពោះមនុស្សដែលមានអាយុលើសពី ១២ ឆ្នាំ ហើយអ្នកជំងឺអាចទទួលថ្នាំ Ronapreve ដោយចាក់បញ្ចូលតាមសរសៃ ឬចាក់ក្រោមស្បែក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ វ៉ាក់សាំងកូវីដ ២៤០ លានដូស ប្រឈមការបោះចោលនៅជប៉ុន អាមេរិក និង អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម