ព័ត៌មានអន្ដរជាតិ
វិធានការមួយសំខាន់ បើធ្វើមិនបាន វីរុសកូវីដបំប្លែងខ្លួនថ្មី នឹងលេចចេញនៅឆ្នាំក្រោយ
ក្រុមអ្នកជំនាញបានព្រមានថា វីរុសកូវីដ-១៩អាចបំប្លែងខ្លួនថ្មីទៀត ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើអាជ្ញាធរនៅជុំវិញពិភពលោក មិនចាត់វិធានការដើម្បីជួយប្រទេសដែលគ្មានលទ្ធភាពទទួលវ៉ាក់សាំងទេនោះ។

របាយការណ៍មួយដែលចេញផ្សាយក្នុងប្រទេសអូស្ត្រាលីនៅសប្តាហ៍នេះ បានចង្អុលបង្ហាញពីគ្រោះថ្នាក់រយៈពេលវែង ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ហើយនិយាយថា ជំងឺរាតត្បាតនេះ នឹងមិនបញ្ចប់ចំពោះបុគ្គលណាម្នាក់ទេ រហូតដល់វាបញ្ចប់សម្រាប់មនុស្សគ្រប់គ្នា។
យោងតាមឯកសារបានបង្ហាញថា ការស្ទង់មតិលើអ្នកជំនាញខាងរោគរាតត្បាតចំនួន ៧៧ នាក់មកពី ២៨ ប្រទេស បានរកឃើញថា អ្នកជំនាញពីរភាគបីជឿថា កូវីដអាចបំប្លែងខ្លួនទៀតក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើអាជ្ញាធរមិនធ្វើសកម្មភាពឲ្យបានលឿនទេនោះ។

របាយការណ៍នេះនិយាយថា ប្រទេសដែលមានប្រាក់ចំណូលទាប នឹងមិនអាចគ្រប់គ្រងការចាក់វ៉ាក់សាំងឲ្យបាន ៧០ ភាគរយនៃប្រជាជនរបស់ពួកគេបានឡើយរហូតដល់ឆ្នាំ ២០៣០ ប្រសិនបើប្រទេសអ្នកមានមិនជួយ។
ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញបានអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យសន្យា ចែករំលែកវ៉ាក់សាំងចំនួន ២០ លានដូសទៀត និងវិនិយោគជាទឹកប្រាក់បន្ថែម ២៥០ លានដុល្លារនៅក្នុងកម្មវិធី Covax។

របាយការណ៍ដដែលបន្តថា “ល្បឿនគឺសំខាន់ណាស់។ ប្រសិនបើយើងចាក់វ៉ាក់សាំងដល់ពិភពលោកកាន់តែលឿន លទ្ធភាពនៃវីរុសដែលបំប្លែងខ្លួននឹងធ្លាក់ចុះ។ វាស្ថិតនៅក្នុងអំណាចរបស់យើងដើម្បីកំណត់ឱកាសនៃការបំប្លែងខ្លួនរបស់វីរុស”។
គួរបញ្ជាក់ថា របាយការណ៍នេះបានបញ្ចេញ ចំពេលដែលប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងចក្រភពអង់គ្លេសផងដែរ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ទោះជាសះស្បើយពីកូវីដ មនុស្សមួយចំនួន នៅតែមានអាការ ៥យ៉ាងនេះ រយៈពេល៦ខែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


