ព័ត៌មានអន្ដរជាតិ
WHO ថា នេះជាឱកាសចុងក្រោយហើយក្នុងការស្វែងរកប្រភពដើមកូវីដ
អង្គការសុខភាពពិភពលោក (WHO) និយាយថា ការបង្កើតក្រុមការងារពិសេសថ្មីដើម្បីរកប្រភពដើមនៃជំងឺកូវីដ ១៩ អាចជាឱកាសចុងក្រោយរបស់ពួកគេក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់ពីប្រភពចម្លងមេរោគមួយនេះ ។

ជាងមួយឆ្នាំកន្លះ ចាប់តាំងពីមេរោគនេះត្រូវបានគេរកឃើញនៅក្នុងទីក្រុងអ៊ូហានប្រទេសចិន សំណួរដំបូងគេថាតើវាកើតឡើងយ៉ាងដូចម្តេច ពេលនេះនៅតែមិនទាន់មានប្រភពច្បាស់លាស់នៅឡើយ ។
ក្រុមការងារនឹងពិចារណាថាតើ វីរុសនេះបានឆ្លងពីសត្វទៅមនុស្សនៅទីផ្សារទីក្រុងអ៊ូហាន ឬលេចធ្លាយនៅមន្ទីរពិសោធន៍ឬយ៉ាងណានោះ ។

កាលពីខែកុម្ភៈក្រុមរបស់ WHO ដែលមានភារកិច្ចស៊ើបអង្កេតដើមកំណើតរបស់កូវីដ បានហោះមកប្រទេសចិន ហើយបានសន្និដ្ឋានថា មេរោគនេះប្រហែលជាកើតមកពីសត្វប្រចៀវ ប៉ុន្តែត្រូវការការងារស្រាវជ្រាវបន្ថែមទៀត ។
ប៉ុន្តែក្រោយមកអគ្គនាយក WHO លោកវេជ្ជបណ្ឌិត Tedros Ghebreyesus បាននិយាយថា ការស៊ើបអង្កេតនេះត្រូវបានរារាំងដោយការខ្វះទិន្នន័យ និងតម្លាភាពពីប្រទេសចិន ។

ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃពុធ WHO បានតែងតាំងអ្នកជំនាញចំនួន ២៦ រូបដើម្បីចូលរួមក្នុងក្រុមប្រឹក្សាវិទ្យាសាស្ត្រស្តីពីប្រភពដើមនៃជំងឺ ហៅកាត់ថា (Sago) ហើយក្នុងនោះ ៦ រូបធ្លាប់បំពេញបេសកកម្មទៅទីក្រុងអ៊ូហាន ប្រទេសចិន ដើម្បីសិក្សាស្រាវជ្រាវប្រភពដើមកូវីដនាពេលកន្លងមក ។

ក្រៅពីរកប្រភពដើមកូវីដ ក្រុមការងារ Sago ក៏នឹងពិនិត្យមើលដើមកំណើតនៃភ្នាក់ងារបង្ករោគដែលមានហានិភ័យខ្ពស់ផ្សេងទៀតផងដែរ ។
ទន្ទឹមនោះលោក Tedros បាននិយាយថា “ការស្វែងយល់ថាតើធាតុបង្កជំងឺថ្មីមកពីណា គឺចាំបាច់សម្រាប់ការពារការផ្ទុះឡើងនាពេលអនាគត ហើយគ្រោះថ្នាក់នៅមន្ទីរពិសោធន៍មិនអាចបដិសេធបានទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ WHO បង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មីសម្រាប់ស៊ើបអង្កេតប្រភពដើមជំងឺថ្មីៗ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


