ព័ត៌មានអន្ដរជាតិ
ទីបំផុត អាស៊ាន សម្រេចដកមេដឹកនាំ មីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូល
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃសៅរ៍បាននិយាយថា ប្រមុខយោធាមីយ៉ាន់ម៉ាលោក Min Aung Hlain នឹងត្រូវបានដកចេញពីកិច្ចប្រជុំកំពូលនាថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលាខាងមុខនេះ ។

ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អាស៊ាន សារព័ត៌មាន AFP បានរាយការណ៍ថា “អាស៊ានបានសម្រេចចិត្តអញ្ជើញអ្នកតំណាងដែលមិនមាននិន្នាការនយោបាយមកពីប្រទេសមីយ៉ាន់ម៉ា ជំនួសលោក Min Aung Hlain បន្ទាប់ពីប្រទេសជាសមាជិកមួយចំនួនបានអំពាវនាវដល់មីយ៉ាន់ម៉ាឲ្យស្តារកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងធ្វើឲ្យប្រទេសវិលត្រឡប់មករកភាពប្រក្រតីវិញ”” ។
ទន្ទឹមនោះវាបានកើតឡើង ក្រោយពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមលើការមូលមតិគ្នាចំនួន ៥ ចំណុចជាមួយលោក Min Aung Hlaing កាលពីខែមេសា ប៉ុន្តែសមាជិកមួយចំនួននៃប្លុកនេះ បានរិះគន់ការខកខានរបស់យោធា ក្នុងការអនុវត្តផែនការនេះ រួមបញ្ចូលទាំងការសន្ទនាគ្នាជាមួយគ្រប់ភាគី ការចូលទៅក្នុងប្រទេសក្នុងលក្ខខណ្ឌមនុស្សធម៌ និងការបញ្ចប់អរិភាពជាដើម ។

នេះមិនមែនជាលើកទីមួយទេដែលអាស៊ានបានសម្តែងការមិនសប្បាយចិត្ត និងព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាចំពោះកិច្ចព្រមព្រៀងនេះ ។ កន្លងមកនៅក្នុងឱកាសជាច្រើនផ្សេងទៀតអាស៊ានបានជំរុញឲ្យរបបយោធាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសនោះ ។
ស្របពេលជាមួយគ្នានេះ ភាពតានតឹងក៏កើនឡើង បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ាបានបដិសេធយ៉ាងដាច់អហង្ការនូវសំណើរបស់អាស៊ានដើម្បីអនុញ្ញាតឲ្យបេសកជនពិសេសប្រចាំតំបន់ជួបជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីកម្ចាត់ស្ថានការណ៍នៅក្នុងប្រទេសដែលរួមបញ្ចូលទាំងមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Hindustan Times
ចុចអាន ៖ អាស៊ាន ពិភាក្សា ដកមេដឹកនាំមីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូល
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


