ព័ត៌មានអន្ដរជាតិ
អ្នកមានជំងឺដូចលោក Colin Powell ស្លាប់ម្សិលមិញគ្រោះថ្នាក់ខ្លាំងពេលឆ្លងកូវីដ
អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Colin Powell បានទទួលមរណភាពកាលពីម្សិលមិញដោយសារជំងឺកូវីដ-១៩ក្នុងវ័យ៨៤ឆ្នាំ។ នេះបើយោងតាមគ្រួសាររបស់លោកបានប្រកាស។
តាមសេចក្តីប្រកាសរបស់ក្រុមគ្រួសារបាននិយាយថា ៖«យើងខ្ញុំបានបាត់បងស្វាមី ឪពុក ជីតា និងជាពលរដ្ឋអាមេរិកដ៏អស្ចារ្យម្នាក់។ យើងខ្ញុំចង់អរគុណដល់បុគ្គលិកពេទ្យ សម្រាប់ការប្រឹងប្រែងព្យាបាល»។

តាមការចុះផ្សាយរបស់កាសែត The New York Times កាលពីយប់មិញបង្ហាញថា លោក Colin Powell បានទទួលមរណភាពដោយជំងឺកូវីដ-១៩ បើទោះបីជាលោកបានចាក់វ៉ាក់សាំងបង្ការពេញដូសរួចរាល់ហើយក្តី។
កាសែតបន្តដោយយោងតាមក្រុមគ្រួសាររបស់លោកថា ប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់លោកបានចុះខ្សោយដោយការព្យាបាលជំងឺមហារីក Myeloma ច្រើនមុខដែលជាមហាកោសិកាឈាមសនៅក្នុងខួរឆ្អឹង។ មនុស្សដែលមានជំងឺមហាកោសិកាឈាមសនៅក្នុងខួរឆ្អឹងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីឆ្លងកូវីដ-១៩ដែលវិវឌ្ឍទៅជាធ្ងន់ធ្ងរ។
អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ វ៉ាក់សាំងក៏ទំនងជាគ្មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺប្រភេទនេះផងដែរ។
លោក Colin Powell ជាអតីតមន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិកម្នាក់ និងជាជនជាតិអាហ្វ្រិក-អាមេរិកទី១ដែលបានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅឆ្នាំ២០០១ក្រោមអាណត្តិប្រធានាធិបតីរបស់គណបក្សសាធារណៈលោក George W Bush៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The New York Times
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


