ព័ត៌មានអន្ដរជាតិ
ផែនការលែងឲ្យម៉ូតូធ្វើចរាចរណ៍នៅហាណូយ កំពុងធ្វើឲ្យពលរដ្ឋវៀតណាមមិនពេញចិត្តជាខ្លាំង
ដើម្បីដោះស្រាយវិបត្តិកកស្ទះចរាចរណ៍តាមដងផ្លូវសំខាន់ៗទូទាំងរដ្ឋធានីហាណូយ រដ្ឋាភិបាលវៀតណាម បានកំពុងរៀបចំលក្ខខណ្ឌផ្សេងទៀត សម្រាប់បម្រាមលើទោចក្រយានយន្ត មិនអនុញ្ញាតឲ្យធ្វើដំណើរលើដងផ្លូវសំខាន់ៗរបស់ទីក្រុងចាប់ពីឆ្នាំ២០៣០តទៅ។

បច្ចុប្បន្ន ត្រឹមទីក្រុងហាណូយមួយប៉ុណ្ណោះ គឺមានរថយន្ត និងទោចក្រយានយន្តចុះបញ្ជីសរុបដល់ទៅ ៦លានគ្រឿង នាំឲ្យមានការកកស្ទះស្ទើរគ្រប់ពេលវេលា។
ដើម្បីសម្រេចបានគោលដៅលែងឲ្យមានម៉ូតូធ្វើដំណើរក្នុងទីក្រុង រដ្ឋបាលក្រុងហាណូយ បានសម្រេចពង្រីកបណ្តាញប្រព័ន្ធដឹកជញ្ជូនសាធារណៈទូទាំងទីក្រុងឲ្យរួចរាល់មុខឆ្នាំ ២០៣០។
ក្រៅពីពង្រីកវិសាលភាពនៃសេវាដឹកជញ្ជូនសាធារណៈទូទាំងរដ្ឋធានីហើយនោះ រដ្ឋបាលក្រុងហាណូយ ក៏រំពឹងនឹងប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ជួយគ្រប់គ្រង និងប្រតិបត្តិការដឹកជញ្ជូនទៀតផង។
ជាមួយគ្នានេះ មន្ទីរដឹកជញ្ជូនក្រុងហាណូយ ក៏រំពឹងចាត់វិធានការផ្សេងៗដើម្បីអាចជួយឲ្យផែនការកាត់ទោចក្រយានយន្តចេញពីទីក្រុងរបស់ខ្លួនបានជោគជ័យមុនឆ្នាំ ២០៣០ រាប់បញ្ចូលទាំងបញ្ចប់ការផ្តល់ប័ណ្ណបើកបរម៉ូតូថ្មីជាដើម។
បច្ចុប្បន្ន ហាណូយ មានពលរដ្ឋរស់នៅសរុបជិត ៨លាននាក់ ខណៈរថយន្ត និងទោចក្រយានយន្តចុះបញ្ជីរួចសរុបជាង ៦លានគ្រឿង កំពុងចរាចរទូទាំងទីក្រុង ស្របពេលប្រមាណ ២លានគ្រឿងមកពីតំបន់ផ្សេង និង ១លានគ្រឿងទៀត ជារបស់អង្គភាពប៉ូលិស និងកងកម្លាំងការពារជាតិ។
ទោះជាយ៉ាងណា ច្បាប់ចរាចរណ៍ថ្មីរបស់រដ្ឋធានីហាណូយ បានធ្វើឲ្យអ្នកជំនាញ និងសាធារណជនមកពេញចិត្តនោះទេ ដោយអះអាង សេវាដឹកជញ្ជូនសាធារណៈ មិនទាន់អាចបំពេញតម្រូវការពលរដ្ឋក្នុងទីក្រុងបាននៅឡើយ។ ពួកគេក៏ទាមទារគួរឲ្យរឹតបន្តឹងទៅលើរថយន្តដូចគ្នា ព្រោះថារថយន្តជាមូលហេតុចម្បងបង្កឲ្យមានការកកស្ទះ មិនមែនម៉ូតូនោះទេ។
គួរបញ្ជាក់ថា វៀតណាម ត្រូវចាត់ទុកជាប្រទេសមួយនៅអាស៊ាន ដែលមានចំនួនម៉ូតូចុះបញ្ជីច្រើនជាងគេ ដោយត្រឹមឆ្នាំ ២០១៨ វៀតណាម មានម៉ូតូចុះបញ្ចីសរុប ៥៨លានគ្រឿង ហើយកាលពីឆ្នាំ ២០១៩ វៀតណាម ជាប្រទេសឈរនៅលេខរៀងទី ៤ មានម៉ូតូច្រើនបំផុតលើលោក បន្ទាប់ឥណ្ឌា ចិន និងឥណ្ឌូនេស៊ី៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Hanoi Times
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


