ព័ត៌មានអន្ដរជាតិ
ស្ងាត់មួយរយៈធំ ពេលនេះ ឥណ្ឌា ដាក់ពង្រាយអាវុធទំនើបៗនៅតំបន់ ជាប់ព្រំដែន ចិន
កងទ័ពឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឥណ្ឌាបានដាក់ពង្រាយកាំភ្លើងធំធុន M-777 និងកាំភ្លើងធុន L-70 Bofors ស៊េរីទំនើបនៅក្នុងទីក្រុង Tawang នៃតំបន់ Ladakh ជាប់ព្រំដែនប្រទេសចិន ។

ដោយដកស្រង់សម្ដីពីទីភ្នាក់ងារព័ត៌មាន ANI លោកមេបញ្ជាការ Sariya Abbasi បាននិយាយថា “កាំភ្លើងរបស់យើងអាចបាញ់ទម្លាក់យានវាយប្រហារគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រវាយប្រហារ និងយន្តហោះទំនើបទាំងអស់” ។
លោកបន្តថា “កាំភ្លើងទាំងនេះបានបង្កើនទំនុកចិត្តរបស់យើងបាញ់ចំគោលដៅ និងសមត្ថភាពតាមដានគោលដៅស្វ័យប្រវត្តិនៅគ្រប់លក្ខខណ្ឌអាកាសធាតុទាំងអស់ ជាមួយនឹងការបំពាក់ឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិកកម្រិតខ្ពស់ មានកាមេរ៉ាថតរូប និងឧបករណ៍រកកាំរស្មីឡាស៊ែរជាដើម” ។

ទន្ទឹមនោះ កងកម្លាំងប្រដាប់អាវុធឥណ្ឌា ក៏បានបង្កើនការដាក់ពង្រាយយន្តហោះយោធា រួមទាំងយានអាកាសគ្មានមនុស្សបើកនៅក្នុងតំបន់ Arunachal Pradesh ជាប់ព្រំដែនជាមួយប្រទេសចិន ។
គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់ Ladakh រវាងចិន និងឥណ្ឌាបានកើនឡើងកាលពីខែឧសភាឆ្នាំមុន ខណៈបន្ទាប់ពីមានជម្លោះជាច្រើនរវាងអង្គភាពយោធារបស់ប្រទេសនៅក្នុងតំបន់បឹង Pangong ទីក្រុងប៉េកាំង និងក្រុងញូវដេលីបានបង្កើនវត្តមានយោធារបស់ពួកគេនៅតាមព្រំដែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


