ព័ត៌មានអន្ដរជាតិ
WHO បញ្ជាក់ដដែលៗថា កូរ៉េខាងជើង នៅតែគ្មានករណីឆ្លងកូវីដ
របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្ដរកជំងឺកូវីដ ១៩ លើមនុស្សប្រហែល ៤២,០០០ នាក់ ប៉ុន្តែមិនបានរកឃើញករណីឆ្លងណាមួយនោះទេ ។
ប្រជាជនកូរ៉េខាងជើងសរុបចំនួន ៦៧៨ នាក់បានទទួលការធ្វើតេស្តរកកូវីដ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែតុលា ប៉ុន្តែអ្នកទាំងអស់ត្រូវបានរកឃើញថា អវិជ្ជមាន ។ នេះបើយោងតាមរបាយការណ៍កូវីដប្រចាំសប្តាហ៍របស់ WHO ។
របាយការណ៍បាននិយាយថា ក្នុងចំណោមប្រជាជនកូរ៉េខាងជើងដែលទើបនឹងធ្វើតេស្តថ្មីនេះ មនុស្ស ១១៣ នាក់មានជំងឺផ្តាសាយ ឬការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀតគឺជាបុគ្គលិកថែទាំសុខភាព ។
ការធ្វើតេស្តចុងក្រោយនេះ នាំឲ្យចំនួនសរុបនៃការធ្វើតេស្តរបស់កូរ៉េខាងជើង កើនឡើងដល់ទៅ ៤២,៧៧៣ នាក់ ។
ប្រទេសកូរ៉េខាងជើងបានអះអាងថា គ្មានករណីឆ្លងកូវីដសូម្បីមួយករណី ដោយសារការចាត់វិធានការប្រឆាំងមេរោគ រួមទាំងការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹងជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ មេ WHO ថា តាមពិតកូវីដត្រូវដាច់ពូជហើយ តែពិភពលោកប្រើប្រាស់វិធីសាស្ត្រ មិនបានត្រឹមត្រូវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C