Connect with us

ព័ត៌មានអន្ដរជាតិ

WHO អំពាវនាវ ឲ្យស្រាវជ្រាវរកវ៉ាក់សាំងជំនាន់ថ្មី

បានផុស

នៅ

គណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO)​ បាននិយាយកាលពីថ្ងៃអង្គារថា វិបត្តិកូវីដ-១៩ នឹងមិនចប់ក្នុងពេលឆាប់ៗនេះទេ ខណៈខ្លួនបានអំពាវនាវឲ្យមានការស្រាវជ្រាវរកវ៉ាក់សាំងជំនាន់ថ្មី សម្រាប់ការគ្រប់គ្រង ជំងឺរាតត្បាតរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការដែលមានសមាជិក ១៩ប្រទេសមួយនេះ បានកោះប្រជុំរៀងរាល់បីខែម្តង ដើម្បីពិភាក្សាអំពីជំងឺរាតត្បាត និងចេញអនុសាសន៍។

WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុថា “ថ្វីបើមានវឌ្ឍនភាពតាមរយៈការបង្កើនការចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែការវិភាគអំពីស្ថានភាពបច្ចុប្បន្ន និងគំរូព្យាករណ៍បានបង្ហាញថា ជំងឺរាតត្បាតនៅវែងឆ្ងាយណាស់ មិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ”។

ស្របពេលជាមួយគ្នានោះដែរ គណៈកម្មាធិការនេះ បានអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែមលើម៉ាសនិងឧបករណ៍ជំនួយខ្យល់ដកដង្ហើមដែលអាចប្រើឡើងវិញបាន និងវ៉ាក់សាំងជំនាន់ថ្មី ការវិនិច្ឆ័យរោគ និងការព្យាបាលជំងឺ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតរយៈពេលវែង។

សេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា “ការពាក់ម៉ាស ការរក្សាគម្លាតពីគ្នា អនាម័យដៃ  និងការបើកឲ្យមានខ្យល់ចេញចូលក្នុងកន្លែងបិទជិត នៅតែជាគន្លឹះក្នុងការកាត់បន្ថយការឆ្លងវីរុស SARS CoV-2”។

គណៈកម្មាធិការនេះ បានលើកឡើងពីការព្រួយបារម្ភអំពីបញ្ហាប្រឈមរបស់ទ្វីបអាហ្រ្វិកក្នុងការដោះស្រាយជំងឺរាតត្បាត រួមទាំងការទទួលបានវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាល ក៏ដូចជាការប្រមូល និងវិភាគទិន្នន័យដើម្បីតាមដានការវិវត្តនៃជំងឺរាតត្បាតផងដែរ។

យោងតាមការគណនារបស់ AFP បានបង្ហាញថា នៅទ្វីបអាហ្រ្វិក ក្នុងចំណោមមនុស្ស១០០នាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ត្រឹម១៤នាក់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ WHO ប្រាប់វិធីសាស្រ្ត បញ្ឈប់វីរុសកូវីដ មិនឲ្យបំប្លែងខ្លួនថ្មីៗទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម