Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមមនុស្សមួយប្រភេទនៅអាមេរិក នឹងត្រូវចាក់វ៉ាក់សាំងកូវីដ ដូសទី៤

បានផុស

នៅ

មនុស្សពេញវ័យមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលបានទទួលការចាក់វ៉ាក់សាំង Pfizer-BioNTech ឬ Moderna ដូសទី៣ នឹងមានសិទ្ធិទទួលវ៉ាក់សាំងដូសជំរុញទី ៤ នៅឆ្នាំក្រោយ។ នេះបើយោងតាមការណែនាំដែលធ្វើបច្ចុប្បន្នភាព ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់ CDC បាននិយាយថា “ក្នុងស្ថានភាពបែបនេះ មនុស្សដែលមានភាពស៊ាំកម្រិតមធ្យម និងធ្ងន់ធ្ងរ អាចទទួលបានវ៉ាក់សាំងសរុបចំនួន៤ដូស ដោយដូសទី៤ នឹងចាក់ក្នុងគម្លាតយ៉ាងហោចណាស់ប្រាំមួយខែ បន្ទាប់ពីដូសទី៣”។

កាលពីខែសីហា និយតករសហព័ន្ធបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer-BioNTech និង Moderna ដូសទីបី សម្រាប់អ្នកទទួលថ្នាំបង្ការមួយចំនួនដែលមានភាពស៊ាំនឹងមេរោគ ចុះខ្សោយ។

ការសិក្សាបានបង្ហាញថា មនុស្សទាំងនោះប្រហែលជាមិនត្រូវបានការពារគ្រប់គ្រាន់ ដោយការចាក់វ៉ាក់សាំង២ដូសនោះទេ។

គួរបញ្ជាក់ថា ខែកុម្ភៈឆ្នាំ២០២២ គឺជាខែដំបូងបំផុតដែលមនុស្សមានភាពស៊ាំចុះខ្សោយក្រោយទទួលវ៉ាក់សាំងប្រភេទ mRNA ដូសទី៣ អាចចាក់វ៉ាក់សាំងដូសទី៤ជាដូសជំរុញបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ វ៉ាក់សាំង AstraZeneca របស់ថៃ ត្រូវបាន WHO យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម