ព័ត៌មានអន្ដរជាតិ
កូនស្រីពៅលោក ថាក់ស៊ីន ទទួលតំណែងមួយនៅគណបក្សភឿថៃ
លោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់អតីតលោកនាយករដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវបានតែងតាំងជាទីប្រឹក្សារបស់គណបក្សភឿថៃ សម្រាប់ការចូលរួម និងការបង្កើតថ្មីនៅក្នុងមហាសន្និបាតរបស់គណបក្សក្នុងទីក្រុង Khon Kaen នៅថ្ងៃព្រហស្បតិ៍នេះ ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា វាស័ក្តិសមទៅនឹងគោលនយោបាយរបស់គណបក្សភឿថៃក្នុងការនាំយកមនុស្សជំនាន់ក្រោយ ជាកម្លាំងជំរុញឲ្យធ្វើការជាមួយអ្នកនយោបាយជើងចាស់របស់គណបក្ស ។
ថ្លែងទៅកាន់មហាសន្និបាទ លោកស្រី Paetongtarn វ័យ ៣៥ ឆ្នាំបាននិយាយថា លោកស្រីបានជួបជាញឹកញាប់ជាមួយឪពុករបស់លោកស្រីដែលកំពុងរស់នៅទីក្រុងឌូប៉ៃ ។

លោកស្រីក៏បានជួបជាមួយអ្នកវិទ្យាសាស្ត្របរទេសមួយចំនួនផងដែរ ហើយនឹងនាំយកចំណេះដឹងដែលទទួលបានពីកិច្ចប្រជុំទាំងនោះទៅចូលរួមជាមួយគណបក្ស ដើម្បីប្រើប្រាស់ក្នុងការធ្វើឲ្យ “សុបិនរបស់ប្រជាជនថៃក្លាយជាការពិត” ។
លោកស្រី Paetongtarn បាននិយាយថា “ខ្ញុំចាប់អារម្មណ៍នឹងនយោបាយតាំងពីខ្ញុំអាយុ ៨ឆ្នាំ ។ នៅពេលនោះឪពុកខ្ញុំជារដ្ឋមន្ត្រីការបរទេស ។ នៅពេលដែលខ្ញុំមានអាយុ ៩ ឆ្នាំ គាត់ត្រូវបានតែងតាំងជាប្រធានគណបក្ស Palang Dhamma ។ បីឆ្នាំក្រោយមក ពេលខ្ញុំមានអាយុ ១២ឆ្នាំ ឪពុកខ្ញុំបានបង្កើតគណបក្ស ថៃរ៉ាក់ ដែលស្ថិតក្នុងចិត្តខ្ញុំជានិច្ច” ។

គួរបញ្ជាក់ថា មហាសន្និបាតគណបក្សភឿថៃគ្រោងនឹងតែងតាំងប្រធានគណបក្ស និងក្រុមប្រឹក្សាប្រតិបត្តិថ្មីនៅពេលក្រោយ បន្ទាប់ពីលោក Sompong Amornvivat បានប្រកាសលាលែងពីតំណែងប្រធានបក្សសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


