ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់
មនុស្សចំនួន១៩នាក់ត្រូវបានសម្លាប់ និង ៤៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារលើមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋធានីកាប៊ុល។

ក្រុមមន្ត្រីបាននិយាយថា ការផ្ទុះពីរលើកបានវាយប្រហារច្រកចូលមន្ទីរពេទ្យយោធា Sardar Mohammad Daud Khan កាលពីថ្ងៃអង្គារ បន្ទាប់មកមានការបាញ់កាំភ្លើងជាបន្ត។
ភ្លាមៗនោះ មិនមានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅកណ្តាលរដ្ឋធានីនេះទេ ប៉ុន្តែអ្នកនាំពាក្យក្រុមតាលីបង់បានស្តីបន្ទោសទៅលើសម្ព័ន្ធក្រុម ISIL។

មន្ត្រីម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ការវាយប្រហារនេះ បានចាប់ផ្តើមឡើងដោយជនបំផ្ទុះអត្តឃាតលើម៉ូតូ ដែលបានបំផ្ទុះខ្លួនឯងនៅច្រកចូលមន្ទីរពេទ្យ”។
លោក Zabihullah Mujahid អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌ក្នុងជួររដ្ឋាភិបាលតាលីបង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុម ISIL ដែលជាសាខារបស់ក្រុមរដ្ឋឥស្លាមនៅក្នុងខេត្ត Khorasan ហៅកាត់ ISKP ឬ ISIS-K បានធ្វើការវាយប្រហារនេះ។ លោកបន្ថែមថា កងកម្លាំងពិសេសតាលីបង់ ក៏បានសម្លាប់អ្នកវាយប្រហារចំនួន៥នាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ តាលីបង់ ព្រមានលោក បៃដិន ថា នឹងជួបផលវិបាក បើយន្តហោះគ្មានមនុស្សបើកអាមេរិក ចូលដែនអាកាស អាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


