Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមផ្ដាច់ខ្លួនថៃ បំផ្ទុះគ្រាប់បែកលើប៉ុស្តិ៍ប៉ូលិសក្នុងខេត្ត Pattani បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅយប់ថ្ងៃទី ៣០ ខែតុលា មានហេតុការណ៍បំផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ប៉ូលិស Palas ក្នុងស្រុក Mayo ខេត្ត Pattani បណ្តាលឱ្យមានខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ ផ្ទះ និងយានយន្តនៅក្បែរនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Khaosod)

បើតាមវីដេអូពីកាមេរ៉ាសុវត្ថិភាព មានម៉ូតូមួយគ្រឿងបានផ្ទុះ និងថតបានជនសង្ស័យជិះម៉ូតូចេញទៅ។ ប៉ូលិសសន្និដ្ឋានថាយ៉ាងហោចណាស់មានជនបង្កពីរនាក់ជាប់ពាក់ព័ន្ធ ដោយម្នាក់ចតម៉ូតូដែលផ្ទុកគ្រាប់បែក ខណៈដែលម្នាក់ទៀតចាំជួយឱ្យរត់គេចខ្លួន។

(រូបភាព៖ Khaosod)

ទោះបីជាមិនមានរបាយការណ៍អំពីអ្នករងរបួសក៏ដោយ ការផ្ទុះដ៏ខ្លាំងក្លានេះបានបំផ្លាញរថយន្តប៉ូលិសចំនួនបួនគ្រឿង ផ្ទះ និងហាងនៅក្បែរនោះជាច្រើន។ អាជ្ញាធរថៃបានបិទតំបន់នោះ ដើម្បីឲ្យក្រុមអ្នកដោះគ្រាប់បែក និងក្រុមកោសល្យវិច្ច័យប្រមូលភស្តុតាង។

(រូបភាព៖ Khaosod)

ប៉ូលិសកំពុងស៊ើបអង្កេតការវាយប្រហារនេះ ដោយសង្ស័យថាវាត្រូវបានធ្វើឡើងដោយក្រុមផ្ដាច់ខ្លួនក្នុងស្រុកដែលមានគោលបំណងបង្កើតភាពចលាចលនៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេសថៃ៕

(រូបភាព៖ Khaosod)
(រូបភាព៖ Khaosod)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម