Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់

បានផុស

នៅ

មនុស្សចំនួន១៩នាក់ត្រូវបានសម្លាប់ និង ៤៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារលើមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋធានីកាប៊ុល។

Blasts and gunfire hit Kabul military hospital in deadly attack
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីបាននិយាយថា ការផ្ទុះពីរលើកបានវាយប្រហារច្រកចូលមន្ទីរពេទ្យយោធា Sardar Mohammad Daud Khan កាលពីថ្ងៃអង្គារ បន្ទាប់មកមានការបាញ់កាំភ្លើងជាបន្ត។

ភ្លាមៗនោះ មិនមានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅកណ្តាលរដ្ឋធានីនេះទេ ប៉ុន្តែអ្នកនាំពាក្យក្រុមតាលីបង់បានស្តីបន្ទោសទៅលើសម្ព័ន្ធក្រុម ISIL។

មន្ត្រី​ម្នាក់​បាន​និយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា “​ការ​វាយ​ប្រហារ​នេះ បាន​ចាប់ផ្តើមឡើង​ដោយ​ជន​បំផ្ទុះ​អត្តឃាត​លើ​ម៉ូតូ ​ដែលបាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ច្រក​ចូល​មន្ទីរពេទ្យ”។

លោក Zabihullah Mujahid អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌ក្នុងជួររដ្ឋាភិបាលតាលីបង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុម ISIL ដែលជាសាខារបស់ក្រុមរដ្ឋឥស្លាមនៅក្នុងខេត្ត Khorasan ហៅកាត់ ISKP ឬ ISIS-K បានធ្វើការវាយប្រហារនេះ។ លោក​បន្ថែម​ថា កង​កម្លាំង​ពិសេស​តាលីបង់ ក៏​បាន​សម្លាប់​អ្នក​វាយ​ប្រហារ​ចំនួន៥នាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ តាលីបង់ ព្រមានលោក បៃដិន ថា នឹងជួបផលវិបាក បើយន្តហោះគ្មានមនុស្សបើកអាមេរិក ចូលដែនអាកាស អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម