ព័ត៌មានអន្ដរជាតិ
ប្រទេសក្បែរខាង កម្ពុជា បញ្ជាទិញថ្នាំកម្ចាត់ កូវីដ ទាំងពីរក្រុមហ៊ុន ដែលកំពុងល្បីលើលោក (មានវីដេអូ)
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជំរុញក្រសួងសុខាភិបាលសាធារណៈថៃ ឲ្យបញ្ជាទិញជាមុននូវថ្នាំព្យាបាលកូវីដ Molnupiravir របស់ក្រុមហ៊ុន Merck និងថ្នាំ Paxlovid របស់ក្រុមហ៊ុន Pfizer ។

លោក ប្រាយុទ្ធ បានណែនាំដល់ក្រសួងសុខាភិបាលសាធារណៈឲ្យបញ្ជាទិញថ្នាំព្យាបាលកូវីដទាំងនេះជាមុន ដើម្បីប្រជាជនថៃបានប្រើប្រាស់ថ្នាំទាំងនេះភ្លាមៗ នៅពេលដែលពួកគេផលិត និងចែកចាយទូទាំងពិភពលោក ។
ទាំងថ្នាំ Molnupiravir និងថ្នាំ Paxlovid សុទ្ធតែត្រូវបានបង្ហាញថា កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ ១៩ ជាពិសេសនៅពេលដែលត្រូវបានព្យាបាលភ្លាមៗ ។

កន្លងមក នាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តថៃបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pfizer រួចហើយ ដើម្បីបញ្ជាទិញថ្នាំ Paxlovid ជាមុនកាលពី ២ ខែមុន ទោះបីជាថ្នាំទាំងនេះនៅតែរង់ចាំទទួលការយល់ព្រមជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏ដោយ ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ក៏បានក្រើនរំលឹកប្រជាជនថៃកុំឲ្យបាត់បង់ការប្រុងប្រយ័ត្នក្នុងការអនុវត្តវិធានការគម្លាតសង្គម និងរក្សាអនាម័យ ព្រមទាំងពាក់ម៉ាសផងដែរ ខណៈអគ្គលេខាធិការក្រុមប្រឹក្សាវេជ្ជសាស្រ្ដក៏បានអំពាវនាវឲ្យអ្នកទាំងឡាយណា ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើបាន ជាពិសេសអ្នកដែលចាត់ទុកថាងាយរងគ្រោះ ដោយសារអាយុ ឬស្ថានភាពជំងឺពីកំណើតជាដើម ។
គួរបញ្ជាកថា ថ្នាំ Molnupiravir ដែលផលិតដោយក្រុមហ៊ុន Merck អាចកាត់បន្ថយហានិភ័យការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ពីកូវីដបាន ៥០ ភាគរយ ខណៈថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer អាចកាត់បន្ថយរហូតដល់ ៨៩ ភាគរយ ហើយថ្នាំ Molnupiravir គ្រោងនឹងផលិតនៅដើមឆ្នាំក្រោយ ខណៈដែលថ្នាំ Paxlovid នៅតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការធ្វើតេស្ត ៕

សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ