ព័ត៌មានអន្ដរជាតិ
ដំណឹងល្អមួយទៀតសម្រាប់ពិភពលោក ថ្នាំកូវីដរបស់ក្រុមហ៊ុន Pfizer កាត់បន្ថយការចូលមន្ទីរពេទ្យ និងស្លាប់ជិត ៩០ ភាគរយ
ក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិក Pfizer និយាយថា ថ្នាំលេបតាមមាត់សម្រាប់ព្យាបាលជំងឺកូវីដ ១៩ របស់ខ្លួនក៏អាចកាត់បន្ថយហានិភ័យនៃការចូលសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ ក្នុងចំណោមអ្នកជំងឺដែលឆ្លងវីរុសនេះផងដែរ ។

វាកើតឡើង ស្របពេលដែលក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាល ដែលពាក់ព័ន្ធនឹងអ្នកជំងឺជាង ៧៧០ នាក់ដែលមានហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ។
ក្រុមហ៊ុននិយាយថា អ្នកដែលត្រូវបានផ្តល់ថ្នាំនេះបានឃើញហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់របស់ពួកគេធ្លាក់ចុះ ៨៩ ភាគរយ ខណៈថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck បានកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះ ។

ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer លោក Mikael Dolsten បាននិយាយថា នេះគឺជាការជឿនលឿនផ្នែកវេជ្ជសាស្រ្តដ៏ធំបំផុតមួយសម្រាប់ការផលិតថ្នាំព្យាបាលកូវីដនៅក្នុងរយៈពេលដ៏យូរ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer កំពុងស្នើទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីអនុញ្ញាតថ្នាំរបស់ខ្លួនប្រើប្រាស់បន្ទាន់ ខណៈកាលពីខែមុន ក្រុមហ៊ុនឱសថអាមេរិក Merck ក៏បានស្នើឲ្យ FDA អនុញ្ញាតឲ្យប្រើថ្នាំកូវីដ Molnupiravir ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រុមមនុស្សមួយប្រភេទ ហាមលេបថ្នាំ Molnupiravir ដាច់ខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


