Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកព្រមានថា រុស្ស៊ីកំពុងរៀបផែនការឈ្លានពាន អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ីអាចនឹងកំពុងរៀបផែនការឈ្លានពានអ៊ុយក្រែន ចំពេលមានភាពតានតឹងរវាងទីក្រុងមួស្គូ និងសហភាពអឺរ៉ុប ជុំវិញបញ្ហាជនចំណាកស្រុក និងការផ្គត់ផ្គង់ថាមពល។

សហរដ្ឋអាមេរិក ​បាន​បង្កើន​ការ​ប្រុងប្រយ័ត្នជាមួយ​សម្ព័ន្ធមិត្ត EU ​របស់​ខ្លួន​ដែលថា ​ការ​ឈ្លានពាន​អាច​នឹង​កើតមាន​ឡើង។ ប្រភពចារកម្មនេះ គឺផ្អែកលើព័ត៌មានលម្អិតដែលមិនត្រូវបានបង្ហាញដល់ អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះកើតឡើង បន្ទាប់រុស្ស៊ីបានបង្កើនទាហានជិត ១០០,០០០នាក់ នៅព្រំដែនប្រវែង១,៥០០ម៉ាយល៍កាលពីដើមឆ្នាំនេះ។

មនុស្សរហូតដល់ទៅ១៤,០០០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមឧទ្ទាមបំបែកខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ចាប់តាំងពីការកាត់យកឧបទ្វីប Crimea ដោយប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤។

កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិគ្រោះជាមួយសម្ព័ន្ធមិត្តលើការបង្កើនកងទ័ពថ្មីបំផុតនេះ ហើយថា ខ្លួនបានចាត់ទុកអ៊ុយក្រែនជាដៃគូ មុនពេលបរិហាររាល់សកម្មភាពឈ្លានពានរបស់រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធចេតនាឈ្លានពានណាមួយ ហើយបាននិយាយថា “ការដាក់ពង្រាយយោធានៅលើទឹកដីរបស់ខ្លួន គឺជាបញ្ហាផ្ទៃក្នុង”។

ប្រទេសនេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរពីបទញុះញង់ ដោយសារតែការបើកនាវាចម្បាំងទៅជិតទឹកដីរបស់ខ្លួន នៅក្នុងសមុទ្រខ្មៅ។

ប្រភពដែលស្និទ្ធនឹងវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីមិនចង់ចាប់ផ្តើមសង្រ្គាមជាមួយអ៊ុយក្រែននៅពេលនេះទេ ប៉ុន្តែ រុស្ស៊ីគួរតែបង្ហាញថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ លោក ពូទីន ថា ឆ្នាំក្រោយ រុស្ស៊ី នឹងមានមីស៊ីលល្បឿនលឿនជាងសំឡេង ហើយមិនបាច់ស្ទាក់ចាប់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម