ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ កំពុងស៊ើបរកមុខអ្នកលក់ថ្នាំកូវីដ Molnupiravir ខុសច្បាប់លើអនឡាញ
នាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញ និងអាជ្ញាធរពាក់ព័ន្ធបាននិយាយថា បុគ្គល និងអង្គភាពមួយចំនួននៅក្នុងទីក្រុងត្រូវបានចោទប្រកាន់ថា លួចលក់ថ្នាំប្រឆាំងវីរុស Molnupiravir ដោយខុសច្បាប់ ។

នៅក្នុងឯកសារដែលបានផ្ញើទៅក្រសួងសុខាភិបាលនាពេលថ្មីៗនេះ ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ លោក Tang Chi Thuong បាននិយាយថា ខ្លួនកំពុងសហការជាមួយប៉ូលិស ដើម្បីស៊ើបអង្កេតការលក់ថ្នាំព្យាបាលកូវីដ Molnupiravir នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ទន្ទឹមនោះ នៅពេលសមត្ថកិច្ចចុះឆែកឆេរឃ្លាំងនៃមណ្ឌលវេជ្ជសាស្ត្រស្រុក Binh Tan គេបានរកឃើញសំបកប្រអប់ថ្នាំ Molnupiravir ចំនួន ៦០ ប្រអប់ ។ ឱសថការីនៅមជ្ឈមណ្ឌលនេះបាននិយាយថា ប្រអប់ចំនួន ២០ ត្រូវបាននាំយកទៅកាន់តំបន់ធ្វើចត្តាឡីស័ក ។ ក្រោយមកឱសថការីត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីជួយរកកន្លែងលាក់ថ្នាំចំនួន ៤០ ប្រអប់ទៀត ។

ចំណែកនៅស្រុក Tan Phu មជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ខ្លួនបានចែកចាយថ្នាំ Molnupiravir ចំនួន ៦៩៦ ប្រអប់រួចហើយ ។ មជ្ឈមណ្ឌលនេះបាននិយាយថា ថ្នាំនេះត្រូវបានផ្ទេរទៅតាមទីតាំងផ្សេងគ្នា ដោយសារតម្រូវការខុសគ្នា ។
គួរបញ្ជាក់ថា Molnupiravir គឺជាថ្នាំប្រឆាំងមេរោគ ហើយកំពុងត្រូវបានប្រើប្រាស់ដើម្បីព្យាបាលករណីឆ្លងមេរោគកម្រិតស្រាលនៅប្រទេសវៀតណាម ។ វាត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដោយក្រសួងសុខាភិបាល ប៉ុន្តែមិនមានលក់ជាសាធារណៈនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ នេះរបៀបប្រើថ្នាំព្យាបាកូវីដ Molnupiravir និងថ្នាំរបស់ក្រុមហ៊ុន Pfizer
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


