ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំលោក ស៊ី និង បៃដិន ឆ្លៀតងាកទៅពិភាក្សាពីគោលជំហរលើ បញ្ហានុយក្លេអ៊ែរ អ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង បានពិភាក្សាគ្នាអំពីរបៀបដែលពួកគេអាចត្រូវរ៉ូវគ្នាសម្រាប់គោលជំហររបស់ពួកគេ មុនពេលចាប់ផ្តើមកិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាថ្ងៃទី ២៩ ខែវិច្ឆិកា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ។ នេះបើយោងតាមមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ។
មន្ត្រីមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសចំនួន ៦ ដែលមានបញ្ហាក្នុងកតិកាសញ្ញា រួមមាន អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅទីក្រុង Vienna ដើម្បីមើលថាតើទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោនអាចយល់ព្រមបន្តការអនុលោមតាមកិច្ចព្រមព្រៀង ដែលអ៊ីរ៉ង់បានទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរឬទេ ដើម្បីទទួលបានការបន្ថូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ។
គួរបញ្ជាក់ថា នៅឆ្នាំ ២០១៨ នៅពេលនោះប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញាក្នុងចំណោមប្រទេសមហាអំណាចដែលគេស្គាល់ថា P5+1 និងអ៊ីរ៉ង់ ហើយបានស្ដារឡើងវិញនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមរំលោភលើការរឹតត្បិយនុយក្លេអ៊ែររបស់ខ្លួនប្រហែលមួយឆ្នាំក្រោយមក ។
ទន្ទឹមនោះ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា “ប្រធានាធិបតីទាំងពីរមានឱកាសនិយាយអំពីរបៀបដែលយើងអាចដាក់បញ្ចូលទស្សនៈរបស់យើងឆ្ពោះទៅរកកិច្ចប្រជុំនោះនាថ្ងៃទី ២៩ ខែវិច្ឆិកា ដូច្នេះ P5+1 ត្រូវបានរួបរួមក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ ហើយព្យាយាមត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងវិញ” ។
កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ គឺមានលក្ខណៈប្រយោល ខណៈមន្ត្រីមកពីប្រទេសផ្សេងទៀតនឹងប្រជុំបិទទ្វារ ពីព្រោះអ៊ីរ៉ង់បដិសេធការទាក់ទងផ្ទាល់ជាមួយមន្ត្រីអាមេរិក ។
ខណៈពេលដែលប្រទេសចិនពេញចិត្តនឹងការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនោះ វាមានទំនោរដាក់ទំនួលខុសត្រូវលើសហរដ្ឋអាមេរិក ជាជាងអ៊ីរ៉ង់ ដោយបានបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះការបោះបង់កិច្ចព្រមព្រៀងនេះ និងផ្តល់ឲ្យទីក្រុងតេអេរ៉ង់នូវខ្សែជីវិតសេដ្ឋកិច្ចដោយការទិញប្រេងពីអ៊ីរ៉ង់ បើទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កិច្ចប្រជុំ ចិន និង អាមេរិក ទទួលបានផ្កែផ្កាមួយទៀតពាក់ព័ន្ធនឹង អ្នកសារព័ត៌មាន
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


