អាមេរិក ប្រកាសដាក់ទណ្ឌកម្មលើគម្រោងបំពង់បង្ហូរប្រេង Nord Stream 2 រវាង រុស្ស៊ី និង អាល្លឺម៉ង់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសដាក់ទណ្ឌកម្មលើគម្រោងបំពង់បង្ហូរប្រេង Nord Stream 2 រវាង រុស្ស៊ី និង អាល្លឺម៉ង់

បានផុស

នៅ

​បើយោង​តាម​លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Transadria Ltd និង​នាវា ២ ​គ្រឿង​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​គម្រោង​បំពង់​បង្ហូរប្រេង Nord Stream 2 រវាងរុស្ស៊ី និងអាល្លឺម៉ង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័ររបស់គម្រោងបាននិយាយថា គម្រោងនេះនឹងដឹកជញ្ជូនឧស្ម័នធម្មជាតិដោយផ្ទាល់ពីប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប ដើម្បីបង្កើនសុវត្ថិភាពនៃការផ្គត់ផ្គង់ និងលើកកម្ពស់គោលដៅអាកាសធាតុ ។

ទន្ទឹមនោះលោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា “ការដាក់ទណ្ឌកម្មគឺស្របតាមតម្រូវការនៃច្បាប់ការពារសន្តិសុខថាមពលរបស់អឺរ៉ុប (PEESA) ឆ្នាំ ២០១៩ ។ របាយការណ៍ថ្ងៃនេះគឺស្របតាមការបន្តប្រឆាំងរបស់សហរដ្ឋអាមេរិកចំពោះបំពង់បង្ហូរប្រេង Nord Stream 2 និងការបន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយ PEESA” ។

លោក Blinken បញ្ជាក់ថា “ជាមួយនឹងសកម្មភាពថ្ងៃនេះ រដ្ឋបាលបានដាក់ទណ្ឌកម្មមនុស្សចំនួន ៨ នាក់ និងបានកំណត់អត្តសញ្ញាណនាវាចំនួន ១៧ គ្រឿងរបស់ពួកគេថាជាកម្មសិទ្ធិដែលត្រូវបានរារាំងស្របតាម PEESA ទាក់ទងនឹងគម្រោងបង្ហូរប្រេង Nord Stream 2″ ។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកធ្វើតាមការចលនាកាលពីសប្តាហ៍មុនដោយទីក្រុងប៊ែរឡាំង ដើម្បីផ្អាកដំណើរការវិញ្ញាបនប័ត្រសម្រាប់ Nord Stream 2 ដោយសារតែក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសស្វីសនៅពីក្រោយគម្រោងនេះ ត្រូវការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាល្លឺម៉ង់ ដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការ ហើយដំណឹង​នៃ​ការ​ពន្យារ​ពេលនេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​ឡើង​ថ្លៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ UN ប្រាប់ឲ្យ អាមេរិក គោរពសិទ្ធិមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services