ព័ត៌មានអន្ដរជាតិ
UN ប្រាប់ឲ្យអាមេរិក គោរពសិទ្ធិមនុស្ស
អ្នកជំនាញនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទទី២២ខែវិច្ឆិកាថា សហរដ្ឋអាមេរិកត្រូវតែកែប្រែក្របខណ្ឌនីតិបញ្ញត្តិក្នុងស្រុករបស់ខ្លួន ដើម្បីធានាសិទ្ធិរបស់ជនជាតិភាគតិច។ អ្នកជំនាញដដែលបន្ថែមថា វិធានការដែលធ្វើឡើងដោយរដ្ឋមួយចំនួន អាចបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

លោកបណ្ឌិត Fernand de Varennes អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិជនជាតិភាគតិច ទើបតែបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរសប្តាហ៍នៅសហរដ្ឋអាមេរិក។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូមួយថា ការសន្និដ្ឋានសំខាន់មួយរបស់លោកគឺថា សហរដ្ឋអាមេរិកត្រូវការកិច្ចព្រមព្រៀងថ្មីមួយ។

លោក De Varennes និយាយថា “សហរដ្ឋអាមេរិកមានភាពលេចធ្លោក្នុងចំណោមប្រទេសប្រជាធិបតេយ្យ ដែលមានច្បាប់មិនពេញលេញសម្រាប់ការទទួលស្គាល់សិទ្ធិមនុស្ស និងសម្រាប់ការការពាររបស់ពួកគេ។ សហរដ្ឋអាមេរិកមានច្បាប់មិនច្បាស់លាស់បង្កើតឡើងជាង៦០ឆ្នាំមុន ដែលបង្ហាញពីការអស់កម្លាំង”។
ចន្លោះប្រហោងទាំងនោះ បានជះឥទ្ធិពលដល់ប្រជាជនអាមេរិករាប់លាននាក់ ជាពិសេសជនជាតិភាគតិចដែលប្រឈមមុខនឹងវិសមភាព ការរើសអើង ហើយកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃពាក្យសម្តីស្អប់ខ្ពើម និងឧក្រិដ្ឋកម្មស្អប់ខ្ពើម។

ថ្វីបើលោក de Varennes បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងការនិយាយស្អប់ខ្ពើម ដែលផ្តោតលើជនជាតិអាមេរិកកាត់អាស៊ីក៏ដោយ ប៉ុន្តែលោកបានកត់សម្គាល់ថា ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក នៅតែជាសហគមន៍ងាយរងគ្រោះបំផុត ហើយរហូតមកដល់ពេលនេះ ទំនងជានៅតែត្រូវបានគេបដិសេធសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតសហព័ន្ធនិងរដ្ឋ, ជាប់ឃុំឃាំង, ក្លាយជាគោលដៅនៃពាក្យសម្តីស្អប់ខ្ពើមក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងមិនត្រូវបានរាប់បញ្ចូលក្នុងវិស័យមួយចំនួន។
ទន្ទឹមនោះ លោកក៏បានចង្អុលផងដែរ ទៅអ្វីដែលអាចត្រូវបានពិពណ៌នាថាជាការធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងវិធានការនីតិប្បញ្ញត្តិជាច្រើននៅក្នុងផ្នែកផ្សេងៗនៃប្រទេស ដូចជាធ្វើឲ្យការអនុវត្តសិទ្ធិបោះឆ្នោតកាន់តែលំបាក សម្រាប់ជនជាតិភាគតិចមួយចំនួនជាដើម។ .

លោកវេជ្ជបណ្ឌិត De Varennes ក៏បាននិយាយផងដែរថា ការរៀបចំមណ្ឌលបោះឆ្នោតមួយចំនួន ជាពិសេសដូចជានៅរដ្ឋតិចសាស់ នឹងកាត់បន្ថយទម្ងន់នៃការបោះឆ្នោតពីសហគមន៍ជនជាតិភាគតិច។
លោកបានសម្តែងការព្រួយបារម្ភថា សហរដ្ឋអាមេរិកនៅតែបន្តមានកម្រិតសញ្ជាតិខុសៗគ្នា។ លោកនិយាយបែបនេះ ដោយសំដៅជាពិសេសទៅលើប្រជាជនក្នុងទឹកដីព័រតូរីកូ របស់អាមេរិក ដែលមិនមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ មហាសន្និបាត UN លើកនេះ ក្បាលមីក្រូហ្វូន សុទ្ធតែពាក់ស្រោម (វីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


