Connect with us

ព័ត៌មានអន្ដរជាតិ

នេះមូលហេតុ ដែលវីរុសបំប្លែងខ្លួន Omicron ក្លាយជាក្ដីបារម្ភខ្លាំង របស់អ្នកវិទ្យាសាស្រ្ត

បានផុស

នៅ

វីរុសបំប្លែងខ្លួន Omicron ឬ B.1.1.529 មានប្រភពមកពីអាហ្វ្រិកខាងត្បូង និងត្រូវបានប្រទេសជាច្រើន ប្រកាសពីការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង ខណៈ​ដែល​អ្នកវិទ្យាសាស្ត្រ​ កំពុង​ព្យាយាម​កំណត់​ថា ​តើ​ការ​ផ្លាស់ប្ដូរ​នេះ​ គឺ​ធន់​នឹង​វ៉ាក់សាំង​ឬ​យ៉ាងណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សុខាភិបាលចក្រភពអង់គ្លេសបាននិយាយថា សារធាតុ​មួយ​នេះ​ បានទាក់ទាញ​ការពិនិត្យ​មើល​ ព្រោះ​វាមានការ​ផ្លាស់ប្តូរ​ច្រើនជាង ៣០ នៃប្រូតេអ៊ីន spike ដែលមេរោគប្រើ​ ដើម្បី​ចូល​ទៅ​ក្នុង​កោសិកា​មនុស្ស។ គឺប្រហែលទ្វេដងនៃចំនួន Delta ហើយធ្វើឲ្យវីរុសបំប្លែងខ្លួន​នេះ ​ខុសពី​មេរោគ​ដើម​ ដែល​វ៉ាក់សាំង​កូវីដ​បច្ចុប្បន្ន​ ត្រូវ​បានផលិតឡើង​ដើម្បី​ទប់ទល់។

អ្នក​វិទ្យាសាស្ត្រ​អាហ្រ្វិក​ខាងត្បូង​ និយាយ​ថា ​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ត្រូវ​បាន​ផ្សារភ្ជាប់​ ជាមួយ​នឹង​ភាព​ធន់​ ​ការ​បន្សាប​អង្គទីគ័រ និងការពង្រឹង​ការ​ចម្លង ប៉ុន្តែ​ផ្សេងទៀត​មិនត្រូវបានយល់​ច្បាស់​ទេ ដូច្នេះ​សារៈសំខាន់​ពេញ​លេញ​របស់​វា ​មិនទាន់​ច្បាស់​នៅ​ឡើយ​ទេ។

ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភពអង់គ្លេស លោក​វេជ្ជបណ្ឌិត Susan Hopkins បាន​ប្រាប់​វិទ្យុ BBC ថា ការ​ផ្លាស់ប្ដូរ​មួយចំនួន​ មិន​ត្រូវ​បាន​គេ​មើល​ឃើញពីមុនមក ដូច្នេះវា​មិនត្រូវ​បាន​ដឹង​ថាតើ​មេរោគ​ទាំងនោះ ​នឹងធ្វើអន្តរកម្មជាមួយអ្នកដទៃដោយរបៀបណានោះទេ ហើយវាកំពុង​ក្លាយជា​បំរែ​បំរួល​ដ៏​ស្មុគស្មាញ​បំផុត​ដែលត្រូវបានគេឃើញ​រហូតមក​ដល់ពេលនេះ។ ដូច្នេះ ការធ្វើតេស្តបន្ថែមទៀតនឹងត្រូវការចាំបាច់ ដើម្បី​បញ្ជាក់​ថា ​តើ​វា​ឆ្លង​បាន​ច្រើន​ជាង​នេះ ឆ្លង ឬ​អាច​គេច​ពី​វ៉ាក់សាំង។

ដោយឡែក​លោកស្រី Maria van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់​អង្គការសុខភាព​ពិភព​លោក ​ស្ដីពី​កូវីដ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការងារ​នេះ​នឹង​ចំណាយ​ពេល​ពីរ​បី​សប្ដាហ៍ ។ ក្នុងពេលជាមួយគ្នា​នេះ វ៉ាក់សាំង​នៅ​តែ​ជា​ឧបករណ៍​សំខាន់​ ក្នុង​ការ​ទប់ស្កាត់​មេរោគ​ដដែល។

NICD របស់​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​ថា មិន​មាន​រោគ​សញ្ញា​មិន​ធម្មតា​ណា​មួយ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ឆ្លង​ជាមួយ​នឹង​វីរុស​បំប្លែង​ខ្លួន Omicron ហើយ​ដូច​ទៅ​នឹង​វីរុស​បំប្លែងខ្លួន​ផ្សេង​ទៀត​ដែរ ជាពិសេសបុគ្គល​មួយ​ចំនួន​ មិន​មាន​រោគ​សញ្ញា​នោះ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព ៖CGTN

ចុចអាន៖WHO ថា វាមិនទាន់ច្បាស់ទេថាតើវីរុស Omicron បង្កជំងឺធ្ងន់ធ្ងរជាង វីរុសបំប្លែងខ្លួនផ្សេងទៀត

ចុចអាន៖ប្រទេសអឺរ៉ុបចំនួន ២ រកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ១៥ ករណីមកពី អាហ្វ្រិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម