Connect with us

ព័ត៌មានអន្ដរជាតិ

WHO ថា វាមិនទាន់ច្បាស់ទេថាតើវីរុស Omicron បង្កជំងឺធ្ងន់ធ្ងរជាង វីរុសបំប្លែងខ្លួនផ្សេងទៀត

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអាទិត្យថា វាមិនទាន់ច្បាស់ទេថាតើវីរុសកូវីដបំប្លែងខ្លួនថ្មី Omicron អាចឆ្លងរហ័ស ឬបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងនេះយ៉ាងណានោះ បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួន SARS-CoV-2 ផ្សេងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាននិយាយថា “ទិន្នន័យបឋមបង្ហាញថា មានការកើនឡើងអត្រានៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូង ប៉ុន្តែនេះអាចបណ្តាលមកពីការកើនឡើងនៃចំនួនមនុស្សឆ្លងវីរុសផ្សេង មិនមែនជាលទ្ធផលមកពីការឆ្លងវីរុស Omicron នោះទេ” ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារនេះបានរំលឹកឡើងវិញថា វានៅតែអាចមានហានិភ័យខ្ពស់នៃការឆ្លងពីវីរុសបំប្លែងខ្លួនមួយនេះ ។ បច្ចុប្បន្នមិនមានព័ត៌មានណាមួយដែលបង្ហាញថា រោគសញ្ញាដែលទាក់ទងនឹងវីរុសបំប្លែងខ្លួន Omicron មានភាពខុសប្លែកគ្នាពីវីរុសបំប្លែងខ្លួនផ្សេងទៀតនោះទេ ។

WHO បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីសក្ដានុពលប៉ះពាល់នៃវីរុសបំប្លែងខ្លួន ដោយផ្អែកលើវិធានការទប់ទល់ដែលមានស្រាប់ប្រឆាំងនឹងជំងឺកូវីដ ១៩ រួមទាំងការចាក់វ៉ាក់សាំងផងដែរ ។

វាបាននិយាយថា “ករណីឆ្លងដែលត្រូវបានរាយការណ៍ដំបូងគឺស្ថិតក្នុងចំណោមការសិក្សានៅសកលវិទ្យាល័យ ប៉ុន្តែការស្វែងយល់ពីកម្រិតធ្ងន់ធ្ងរនៃវីរុស Omicron នឹងចំណាយពេលច្រើនថ្ងៃទៅច្រើនសប្តាហ៍ ហើយការសិក្សាកំពុងបន្តដើម្បីកំណត់ថាតើវីរុសនេះមានផលប៉ះពាល់ចំពោះការធ្វើតេស្តរហ័សឬអត់ ក្រៅពីការធ្វើតេស្តតាមម៉ាស៊ីនធំ PCR” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ ចិន អួតថាអាចទប់ស្កាត់វីរុសបំប្លែងខ្លួន Omicron ដូចកាលធ្លាប់ធ្វើជាមួយ Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម