ព័ត៌មានអន្ដរជាតិ
ថៃ បង្កើនការតេស្តរកកូវីដ ៣ ដងលើអ្នកមកដល់ ការពារផ្ទុះវីរុសបំប្លែងខ្លួន Omicron
អ្នកមកដល់ប្រទេសថៃពីប្រទេសនានាដែលមិនត្រូវបានហាមឃាត់ក្នុងទ្វីបអាហ្រ្វិកនឹងនៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយនឹងត្រូវធ្វើតេស្តរកកូវីដម្តងហើយម្តងទៀត ចំពេលមានការព្រួយបារម្ភទូទាំងពិភពលោកអំពីវីរុសបំប្លែងខ្លួនថ្មី Omicron ។
លោកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ (CCSA) បានបញ្ជាក់នៅថ្ងៃចន្ទនេះថា អ្នកដំណើរនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសថៃនោះទេ ប្រសិនបើមកពីប្រទេសអាហ្វ្រិកចំនួន ៨ ដូចជា បុតស្វាណា អេស្វាទីនី ឡេសូតូ ម៉ាឡាវី ម៉ូសំប៊ិក ណាមីប៊ី អាហ្រ្វិកខាងត្បូង និងស៊ីមបាវ៉េ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ។
លោកស្រីវេជ្ជបណ្ឌិត Apisamai បាននិយាយថា មនុស្សដែលមកពីប្រទេសអាហ្រ្វិកផ្សេងទៀត នឹងត្រូវធ្វើចត្តាឡីស័កក្នុងកន្លែងជាក់លាក់រយៈពេល ១៤ ថ្ងៃ និងត្រូវបានធ្វើតេស្តរកកូវីដតាមម៉ាស៊ីន PCR ចំនួន ៣ ដង ហើយពួកគេមិនអាចចូលទៅក្នុងកម្មវិធីទេសចរណ៍ Sandbox និងកម្មវិធី Test and GO បាននោះទេ ។
អ្នកដែលបានមកដល់តាំងពីថ្ងៃទី ១៥ ខែវិច្ឆិកា ហើយដល់ថ្ងៃរួចខ្លួនចេញពីការធ្វើចត្តាឡីស័កមុន ១៤ ថ្ងៃ កំពុងត្រូវបានតាមដាន និងត្រួតពិនិត្យរហូតដល់ថ្ងៃទី ១៤ បន្ទាប់ពីពួកគេមកដល់ ហើយក្នុងនោះមានជិត ២០០ នាក់ ។
លោកស្រីវេជ្ជបណ្ឌិត Apisamai បាននិយាយថា បច្ចុប្បន្នវីរុសកូវីដបំប្លែងខ្លួន Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកចំនួន ៨ និងនៅអឺរ៉ុបដូចជា អ៊ីតាលី អាល្លឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស បែលហ្ស៊ិក សាធារណរដ្ឋឆេក និងដាណឺម៉ាក ។ ចំណែកអាស៊ីមានហុងកុង និងអ៊ីស្រាអែល រួមជាមួយនឹងប្រទេសអូស្ត្រាលី ។
ជាចុងក្រោយលោកស្រីបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា មនុស្សចំនួន ១,០០៧ នាក់បានមកដល់ប្រទេសថៃពីអាហ្វ្រិកខាងត្បូង ហើយគ្មាននរណាម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ឡើយ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ ធ្វើតេស្តរក Omicron លើអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូង ជាង១ពាន់នាក់ ពេលនេះចេញលទ្ធផលហើយ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


