Connect with us

ព័ត៌មានអន្ដរជាតិ

រាលដាលកាន់តែខ្លាំង ចក្រភពអង់គ្លេស រកឃើញវីរុសបំប្លែងខ្លួន Omicron សរុប ២២ នាក់ហើយ!

បានផុស

នៅ

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានរាយការណ៍ថា ករណីចំនួន ៨ បន្ថែមទៀត នៃវីរុសបំប្លែងខ្លួន Omicron ត្រូវបានកំណត់អត្តសញ្ញាណ នៅ​ក្នុង​ប្រទេស​អង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះ​នាំ​ឲ្យ​ចំនួន​ករណី​សរុប​ដែល​បាន​បញ្ជាក់​នៃ​វីរុស SARS-CoV-2 ដែល​គេ​ស្គាល់​ថា B.1.1.529 នៅ​ចក្រភពអង់គ្លេស​កើន​ដល់ ២២ នាក់​ហើយ។

UKHSA បាន​និយាយ​ថា អ្នក​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន ​ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយឡែក ហើយ​ការងារ​កំពុង​ដំណើរការ​ដើម្បី​កំណត់​អត្តសញ្ញាណ​ណាមួយ ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​អាហ្វ្រិក​ខាងត្បូង។

UKHSA ក៏​បាន​កំណត់​អត្តសញ្ញាណ​ករណី​នៅ East Midlands ភាគ​ខាងកើត​នៃ​ប្រទេស​អង់គ្លេស ទីក្រុង​ឡុងដ៍ និង​ភាគ​ពាយព្យ ហើយ​កំពុង​អនុវត្ត​ការ​ធ្វើ​តេស្ត​គោលដៅ​ នៅ​ទីតាំង​ដែល​ករណី​វិជ្ជមាន​ទំនង​ជា​ឆ្លង។

ដោយឡែក ៩ ករណី ក៏ត្រូវបានកំណត់អត្តសញ្ញាណផងដែរ នៅក្នុងប្រទេសស្កុតឡែន ដោយ ៥ ករណី​នៅ​ក្នុង​តំបន់ Lanarkshire និង ៤ ករណី​នៅតំ​បន់ Greater Glasgow និង Clyde ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖មិនយូរមិនឆាប់ វីរុសកូវីដបំប្លែងខ្លួន Omicron នឹងចូលដល់ អាមេរិក

ចុចអាន៖Omicron វាយលុកចូលដល់ អាមេរិកឡាទីន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម