ផ្ទុះភ្នំភ្លើងនៅ ឥណ្ឌូណេស៊ី សម្លាប់មនុស្ស ១៣ នាក់ និងរបួសរាប់សិបនាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងនៅ ឥណ្ឌូណេស៊ី សម្លាប់មនុស្ស ១៣ នាក់ និងរបួសរាប់សិបនាក់

បានផុស

នៅ

យោងតាមលោក Abdul Muhari អ្នកនាំពាក្យក្រុមប្រឹក្សាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឥណ្ឌូណេស៊ី (BNPB) បានឲ្យដឹងថា មនុស្ស១០នាក់ ដែលជាប់បន្ទាប់ពីភ្នំភ្លើង Semeru បានផ្ទុះនៅ លើកោះ Java ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈចំនួនអ្នកស្លាប់ ដោយសារគ្រោះមហន្តរាយបានកើនឡើងដល់ ១៣នាក់ និងហោចណាស់ រាប់សិបនាក់រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abdul Muhari បាននិយាយថា មនុស្ស ១៣ នាក់ត្រូវបាន​ស្លាប់​ បន្ទាប់​ពីការផ្ទុះនេះ ដែលក្នុងនោះ ២ នាក់ត្រូវបាន​កំណត់​អត្តសញ្ញាណ។ សេចក្តី​ថ្លែងការណ៍​បាននិយាយថា មនុស្ស ៩៨នាក់​បាន​រង​របួស រួម​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ២នាក់ ហើយ ៩០២ នាក់​ត្រូវ​បាន​ជម្លៀស​ចេញ។

អាជ្ញាធរ​បាន​និយាយ​ថា ការផ្ទុះនេះបានបំផ្លាញស្ពានយុទ្ធសាស្ត្រមួយ ដែលតភ្ជាប់តំបន់​ពីរនៅ​ ក្នុងស្រុក Lumajang ក្បែរនោះ ជាមួយទីក្រុង Malang និងធ្វើឲ្យអគារមួយចំនួនបានបាក់បែក។

លោក Thoriqul Haq មន្ត្រី​ក្នុង​តំបន់​នៅ Lumajang បាននិយាយមុននេះថា អ្នក​ជីករ៉ែ​ខ្សាច់​ ត្រូវ​បាន​ជាប់​នៅ​ ជុំវិញ​កន្លែង​ធ្វើការ​របស់​ពួកគេ។

BNPB បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ កំពុងបញ្ជូនទៅ​ មន្ទីរពេទ្យ ខណៈ​ដែល​អនុប្រធាន Lumajang បាន​និយាយថា មនុស្ស ៤១ នាក់បានរងរបួសដោយរលាក។

គួរ​បញ្ជាក់​ថាភ្នំភ្លើង​ ​Semeru ​មានកម្ពស់ជាង ៣៦០០ម៉ែត្រ (១២,០០០ ហ្វីត) គឺ​ជា​ភ្នំ​ភ្លើង​មួយ ​ក្នុង​ចំណោម​ភ្នំ​ភ្លើង​សកម្មជិត ១៣០ របស់ប្រទេសឥណ្ឌូនេស៊ី។ កាលពី​ខែ​ មករា វា​ក៏​បានផ្ទុះ​ឡើងម្ដង តែមិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Reuters

ចុចអាន៖ឥណ្ឌូណេស៊ី ពិភាក្សាទិញ និងសាងសង់រោងចក្រផលិតថ្នាំកូវីដ Molnupiravir

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ

អាជីព១១ នាទី មុន

លោក សំ សុខនឿន ៖ បើចង់ជោគជ័យ លើវិស័យអចលនទ្រព្យ ត្រូវមានការអត់ធ្មត់ និងសិក្សាស្វែងយល់ឲ្យបានច្រើនពីវិស័យនេះ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រុមហ៊ុនពីរបន្ថែមទៀត ទទួលបានសិទ្ធិវិនិយោគ​នៅកម្ពុជា ទំហំទឹកប្រាក់ជាង ២០លានដុល្លារបង្កើត​ការងារជាង ៧០០កន្លែង

ជំនឿ៣២ នាទី មុន

ទំនៀមទម្លាប់ ១០ យ៉ាង ខ្មែរកាត់ ចិន ជឿថា​ នាំហុងស៊ុយសំណាង នៅថ្ងៃចូលឆ្នាំថ្មី

សន្តិសុខសង្គម៤៥ នាទី មុន

លួចម៉ូតូបាន ១០ នាទី បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនមកវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services