ព័ត៌មានអន្ដរជាតិ
២ ថ្ងៃទៀត បៃដិន និង ពូទីន ជួបពិភាក្សាគ្នា ផ្ដោតសំខាន់លើសកម្មភាពយោធា អ៊ុយក្រែន
សេតវិមានបានប្រកាសថា លោកប្រធានាធិបតី Joe Biden នឹងធ្វើកិច្ចពិភាក្សាតាមវីដេអូ ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅ ថ្ងៃ អង្គារ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត។
លេខាធិការសារព័ត៌មានលោកស្រី Jen Psaki បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅ រ៍ដោយនិយាយថា មេដឹកនាំនឹងពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងស្ថិរភាពជាយុទ្ធសាស្រ្ត បណ្ដាញអ៊ីនធឺណិត និងបញ្ហាក្នុងតំបន់។
លោកស្រីក៏បាននិយាយផងដែរថា ប្រធានាធិបតី Biden នឹងគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពយោធារុស្ស៊ី នៅ តាមព្រំដែនជាមួយអ៊ុយក្រែន និងបញ្ជាក់ឡើងវិញ នូវការគាំទ្ររបស់អាមេរិកចំពោះអធិបតេយ្យភាពអ៊ុយក្រែន។
យ៉ាងណាមិញ អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានបញ្ជាក់ពីផែនការ សម្រាប់កិច្ចប្រជុំកំពូលនេះ ទៅ កាន់ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី។
គួររំលឹកថា មេដឹកនាំទាំងពីរ ធ្លាប់ជួបពិភាក្សាគ្នាលើកចុងក្រោយ តាមទូរស័ព្ទកាលពីខែកក្កដា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៦ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ