ព័ត៌មានអន្ដរជាតិ
អ៊ីស្លង់ ប្រកាសអាសន្ន និងជម្លៀសមនុស្សរាប់ពាន់នាក់ ដោយសារផ្ទុះភ្នំភ្លើង ធ្ងន់ធ្ងរបំផុត
តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃសៅរ៍ទី១៦ខែមីនា, ភាគខាងត្បូងប្រទេសអ៊ីស្លង់ បានប្រកាសអាសន្ននិងជម្លៀសប្រជាជនរាប់ពាន់នាក់ ដោយសារតែការផ្ទុះភ្នំភ្លើងនៅលើឧបទ្វីប Reykjanes ដែលនេះជាការផ្ទុះលើកទីបួនហើយ ចាប់តាំងពីខែធ្នូឆ្នាំ២០២៣មក។

អ្នកត្រូវជម្លៀសភាគច្រើន គឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Grindavik ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយការផ្ទុះជាបន្តបន្ទាប់ ខណៈតំបន់ Blue Lagoon នៅក្បែរនោះ ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អ៊ីស្លង់ ក៏ត្រូវបានជម្លៀសចេញផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ដែនអាកាសរបស់អ៊ីស្លង់នៅតែបើកចំហ។

យោងតាមសេវាការពារស៊ីវិលរបស់ប្រទេសនេះ, ការផ្ទុះបានចាប់ផ្តើមក្រោយម៉ោង ២០:០០ (ម៉ោងក្នុងស្រុក) ថ្ងៃសៅរ៍នៅចន្លោះភ្នំ Hagafell និង Stora-Scogfell ភាគខាងជើងទីក្រុង Grindavik ។
វីដេអូនៃការផ្ទុះ បានបង្ហាញឲ្យឃើញផ្សែងខ្មួលខ្មាញ់និងពន្លឺម៉ាក់ម៉ា ហូរចេញពីមាត់ភ្នំភ្លើង ហើយភូគព្ភវិទូ Magnus Tumi Gudmundsson បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការផ្ទុះកាលពីថ្ងៃសៅរ៍គឺជាការផ្ទុះមានកម្លាំងខ្លាំងបំផុត មិនធ្លាប់ជួបសោះតាំងពីមុនមក។

ទន្ទឹមនោះ លោក Gudmundsson និយាយថា មានលទ្ធភាពដែលកម្អែភ្នំភ្លើង អាចហូរចូលទៅក្នុងសមុទ្រ ប៉ុន្តែរឿងនេះអាចនឹងមិនកើតឡើងទេ ប្រសិនបើសកម្មភាពភ្នំភ្លើងធូរស្រាល។
អាកាសយានដ្ឋានអន្តរជាតិ Keflavik និងព្រលានយន្តហោះក្នុងតំបន់ផ្សេងទៀត គឺមិនរងផលប៉ះពាល់ដោយការផ្ទុះឡើយ ប៉ុន្តែអាកាសយានដ្ឋាន Blue Lagoon ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីជាការប្រុងប្រយ័ត្នជាមុន។

សូមបញ្ជាក់ អ៊ីស្លង់មានប្រព័ន្ធភ្នំភ្លើងសកម្មចំនួន៣៣ ហើយស្ថិតនៅលើអ្វីដែលត្រូវបានគេស្គាល់ថា Mid-Atlantic Ridge ដែលជាព្រំប្រទល់រវាងផ្ទាំងតិចតូនិក ធំបំផុតទាំងពីរនៅលើភពផែនដី។
លើកចុងក្រោយដែលឧបទ្វីប Reykjanes ចេញសកម្មភាពភ្នំភ្លើងមិនស្រាកស្រាន្តគឺកាលពី៨០០ឆ្នាំមុន ហើយការផ្ទុះបានបន្តអស់រយៈពេលជាច្រើនទសវត្សរ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភ្នំភ្លើង Semeru ផ្ទុះឡើង ខណៈអាជ្ញាធរ ព្រមានប្រជាជន ឲ្យប្រយ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


