ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! ករណី Omicron ទី១របស់ថៃ គឺជាអ្នកដំណើរមកពី អឺរ៉ុប (មានវីដេអូ)
ប្រទេសថៃ បានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron នៅក្នុងខ្លួនជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរចូលប្រទេសនេះ ពីអេស្ប៉ាញកាលពីចុងខែមុន។
លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីនៅក្នុងខ្លួនបុរសដែលបានមកដល់កាលពីថ្ងៃទី២៩ខែវិច្ឆិកា បានធ្វើឲ្យថៃ ក្លាយជាប្រទេសទី៤៧ដែលរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះ។
លោក Opas និយាយថា “ករណីដែលបានបញ្ជាក់ជាលើកដំបូងនៃវីរុស Omicron គឺជាបុរសអាយុ៣៥ឆ្នាំ ដែលជាពលរដ្ឋអាមេរិក រស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេលមួយឆ្នាំមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺមានរោគសញ្ញាស្រាល”។
អាជ្ញាធរសុខាភិបាលថៃ កំពុងធ្វើតេស្ដបន្ថែមលើមនុស្សដែលបានទាក់ទងជាមួយបុរសម្នាក់នោះ ប៉ុន្តែលោកនិយាយថា រហូតមកដល់ពេលនេះ ទំនាក់ទំនងទាំងអស់មានហានិភ័យទាបណាស់។
ប្រទេសថៃ បានហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួនប្រាំបី រួមមាន បុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ាឡាវី, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង និង ស៊ីមបាវ៉េ កាលពីដើមខែធ្នូ ចំពេលមានការព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួន Omicron។
លោក Opas និយាយថា អាជ្ញាធរក៏បានដាក់កំហិតការធ្វើដំណើរមកពីប្រទេសអាហ្វ្រិកផ្សេងទៀតផងដែរ និងកំពុងតាមដានករណីដែលអាចកើតមានបន្ថែមទៀតក្នុងចំណោមអ្នកដំណើរអន្តរជាតិ។
គួរបញ្ជាក់ថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងថ្មីនៃវីរុសកូវីដ១៩ចំនួន ៤,០០០ ករណី និងស្លាប់ថ្មី ២២ នាក់នៅថ្ងៃចន្ទនេះ ដោយធ្វើឲ្យចំនួនឆ្លងសរុបកើនឡើងដល់ជាង ២.១ លានករណី និងស្លាប់ចំនួន ២០,៩៦៦ នាក់ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន។
ទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ បានបង្ហាញថា ប្រជាជនជាង ៥៧% នៅក្នុងប្រទេសថៃ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ដូស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ក្តៅៗ Omicron ចូលមកដល់ ថៃ ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


