ចិន លាក់ប្រព័ន្ធមីស៊ីលយ៉ាងសម្ងាត់ក្នុងកុងតឺន័រសម្រាប់វាយប្រហារ គ្រប់ទីកន្លែង (មានវីដេអូ)
Connect with us

ព័ត៌មានអន្ដរជាតិ

ចិន លាក់ប្រព័ន្ធមីស៊ីលយ៉ាងសម្ងាត់ក្នុងកុងតឺន័រសម្រាប់វាយប្រហារ គ្រប់ទីកន្លែង (មានវីដេអូ)

បានផុស

នៅ

លោក Rick Fisher មន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការយោធាអាស៊ីនៅ មជ្ឈមណ្ឌលវាយតម្លៃ និងយុទ្ធសាស្ត្រអន្តរជាតិ បាននិយាយនៅ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Sun កាលពីថ្ងៃចន្ទថា ប្រទេសចិននៅ តែបន្តបង្កើតប្រព័ន្ធកាំជ្រួចមីស៊ីលក្នុងកុងតឺន័រដោយសម្ងាត់ ដែលអាចក្លែងបន្លំជាទំនិញពាណិជ្ជកម្ម ហើយអាចចូលទៅ កាន់កំពង់ផែអន្តរជាតិបានយ៉ាងងាយស្រួល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីលដែលត្រូវបានបញ្ជូនតាមគោលការណ៍ Trojan Horse អាចត្រូវបានដាក់ពង្រាយនៅ លើនាវាណាមួយ ដោយប្រែក្លាយនាវាឯកជនជាច្រើនរបស់ចិនទៅ ជាកងនាវាយោធា ។ ទន្ទឹមនោះលោក Fisher បាននិយាយថា “យុទ្ធសាស្រ្តរបស់ចិនគឺគួរឲ្យភ្ញាក់ផ្អើល ហើយយើងនឹងជជែកតវ៉ាយ៉ាងខ្លាំងសម្រាប់ការដាក់ពង្រាយមីស៊ីលបែបនេះ” ។

លោក Fisher បានឲ្យដឹងទៀតថា មីស៊ីលអាចត្រូវបានដំឡើងនៅ លើនាវាចិនតូចៗដែលមិនអាចពិពណ៌នាបាន ដើម្បីធ្វើការវាយឆ្មក់ប្រឆាំងនឹងមីស៊ីលរបស់សត្រូវ ការពារច្រាំងសមុទ្រ ក៏ដូចជាដើម្បីជួយដល់កងកម្លាំងឈ្លានពានតាមដីគោក តាមសមុទ្រ ឬតាមអាកាស” ។

លោកបញ្ជាក់ថា កុងតឺន័ររបស់ចិន​អាច​រក្សា​ទុក​ឧបករណ៍យោធាក្នុង​រយៈពេលដ៏យូរក្បែរ​មូលដ្ឋាន​យោធា​របស់​សហរដ្ឋ​អាមេរិក​ ។ យោងតាមអ្នកវិភាគបានឲ្យដឹងថា ក្បាលគ្រាប់អេឡិចត្រូម៉ាញេទិចរបស់មីស៊ីលនឹងអាចបិទមូលដ្ឋាននាវាមុជទឹកនុយក្លេអ៊ែរបាញ់មីស៊ីលផ្លោងដែលនៅ ក្បែរនោះ ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Fisher បានកើតឡើង ចំពេលមានរបាយការណ៍ថា ប្រទេសចិនប្តេជ្ញាពង្រឹងជំហររបស់ខ្លួននៅ ក្នុងមហាសមុទ្រអាត្លង់ទិក និងទ្វីបអាហ្រ្វិក ដោយបានសាងសង់មូលដ្ឋាននៅ ក្រៅ ប្រទេសគឺនៅប្រទេសជីប៊ូទី ។

យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា សេវាស៊ើបការណ៍សម្ងាត់អាមេរិកមានការព្រួយបារម្ភចំពោះចេតនារបស់ចិនក្នុងការសាងសង់មូលដ្ឋានទ័ពជើងទឹកដំបូងរបស់ខ្លួននៅ លើឆ្នេរសមុទ្រអាត្លង់ទិកនៃទ្វីបអាហ្រ្វិកក្នុងទីក្រុង Bata ប្រទេសហ្គីណេ ជាកន្លែងដែលប្រទេសនេះមានកំពង់ផែពាណិជ្ជកម្មរួចទៅ ហើយ ។

ទន្ទឹមនោះកាលពីខែវិច្ឆិកា របាយការណ៍របស់មន្ទីរបញ្ចកោណ ស្តីពីសមត្ថភាពយោធារបស់ចិន បានលើកឡើងថា ទីក្រុងប៉េកាំងគ្រោងនឹងបង្កើតមូលដ្ឋានយោធា និងកន្លែងផ្សេងទៀតដើម្បីដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅ កាន់ប្រទេសផ្សេងទៀត រួមទាំងមីយ៉ាន់ម៉ា ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ស្រីលង្កា អារ៉ាប់រួម កេនយ៉ា សីស្ហែល តង់សានី អង់ហ្គោឡា និងតាជីគីស្ថានជាដើម ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ប្រកាសធ្វើពហិការការទូត មិនចូលរួម អូឡាំពិករដូវរងានៅ ប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១ ម៉ោង មុន

បុរស​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​រថយន្ត​ចត​ស្ងៀម​មុខ​ផ្ទះ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ប៉ែន ចំ​រ៉ុង ចាត់ទុក​លោក ហ្វៃ សំអាង ជា​អ្នកមាន​គុណ​ដំបូង​គេ​លើ​វិស័យ​ភាពយន្ត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខេ​មរៈ​ សិរីមន្ត ធ្វើ​ពិធីបុណ្យ​គំរប់​ខួប​៣​ឆ្នាំ ខេ​មរៈ ស្រី​ពៅ យ៉ាង​អធិកអធម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

រឿងរ៉ាវនាយ ចយ និងភរិយា ​ត្រូវសារព័ត៌មានវៀតណាមយកទៅចុះផ្សាយបែបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​នៅតែ​ទទូច​ឲ្យ​អ្នកពាក់ព័ន្ធ​ចូលរួម​ផ្តល់​ជា​មតិយោបល់​លើ​សេចក្ដីព្រាងច្បាប់​បង្កើត “​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​”

Sokha Hotels

ព័ត៌មានពេញនិយម