ព័ត៌មានអន្ដរជាតិ
ចិនថា អាមេរិកនឹង«សងថ្លៃ»ចំពោះពហិការការទូតពីកីឡាអូឡាំពិកនៅប៉េកាំង
ប្រទេសចិនបានឆ្លើយតបសហរដ្ឋអាមេរិកជុំវិញការធ្វើពហុការការទូតពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនាខែកុម្ភៈខាងមុខ ដោយបាននិយាយថា អាមេរិកនឹងបង់ថ្លៃសម្រាប់ការសម្រេចចិត្តនេះ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សេតវិមានបាននិយាយថា មន្ត្រីរដ្ឋាភិបាលអាមេរិកនឹងធ្វើពហិការពីកីឡាអូឡាំពិករដូវរងានៅប្រទេសចិនដោយសារបញ្ហាសិទ្ធិមនុស្សរបស់ចិន ប៉ុន្តែសម្រាប់អត្តពលិកចូលរួមប្រកួតដណ្តើមមេដាយធម្មតា។ ការធ្វើពហិការក៏បានធ្វើឲ្យបណ្តាជាសម្ព័ន្ធមិត្តរបស់អាមេរិកខ្លះក៏កំពុងពិចារណាដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារ៍ម្សិលមិញថា ចិនជំទាស់នឹងការធ្វើពហិការ ហើយអាចនឹងចាត់វិធានការវាយបកវិញ។
លោកមានប្រសាសន៍ថា ៖«សហរដ្ឋអាមេរិកនឹងបង់ថ្លៃសម្រាប់ទង្វើខុសឆ្គង់របស់ខ្លួន» ប៉ុន្តែមិនបានបញ្ជាក់លំអិតទេដោយបន្ថែមថា «រង់ចាំមើលទៅ»។
អាមេរិកគ្រោងធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៨នៅទីក្រុងឡូស អេនជឺឡេស និងកំពុងត្រៀមខ្លួនដេញថ្លៃធ្វើម្ចាស់កីឡាអូឡាំពិករដូវរងាឆ្នាំ២០៣០នៅទីក្រុង Salt Lake។
ពេលអ្នកកាសែតសួរថា តើចិនអាចពិចារណាធ្វើពហិការវិញពេលកីឡាអូឡាំពិកធ្វើនៅសហរដ្ឋអាមេរិក? លោក Zhao បាននិយាយថា ការធ្វើពហិការរបស់អាមេរិកបានធ្វើឲ្យខូចខាតគុណតម្លៃ និងបរិយាកាសនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងកីឡា។ លោកបានអំពាវនាវឲ្យអាមេរិករក្សាបញ្ហានយោបាយចេញឆ្ងាយពីកីឡា និងបញ្ជាក់ថា ការធ្វើពហិការគឺជាការប្រឆាំងនឹងគោលការណ៍អូឡាំពិក។
លោក Wang Wen សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំងបាននិយាយថា ៖«វាជារឿងល្ងង់ខ្មៅ និងឆ្គួតវង្វែងដែលសហរដ្ឋអាមេរិកធ្វើបែបនេះ»។ លោកបន្ថែមថា ប្រទេសធំៗទៀតអាចធ្វើរឿងបែបនេះចំពោះទីក្រុងវ៉ាស៊ីនតោនវិញនៅពេលដល់វេនរបស់អាមេរិករៀបចំធ្វើម្ចាស់ផ្ទះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


