ព័ត៌មានអន្ដរជាតិ
សិង្ហបុរីរកឃើញអ្នកឆ្លង Omicron ២នាក់ទៀតក្នុងនោះបុគ្គលិកព្រលានយន្តហោះម្នាក់
ក្រសួងសុខាភិបាលសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ពីរនាក់ទៀត បន្ទាប់ពីកាលពីប៉ុន្មានថ្ងៃមុនរកឃើញ៣នាក់។
អ្នកឆ្លងម្នាក់ជាករណីក្នុងសហគមន៍ និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។ អ្នកទាំងពីរសុទ្ធតែបានចាក់វ៉ាក់សាំងពេញដូស និងបានចាក់ដូសបន្ថែមទៀតផង។
ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ស្ត្រីសិង្ហបុរីអាយុ២៤ឆ្នាំម្នាក់ដែលបម្រើការនៅព្រលានយន្តអន្តរជាតិ Changi បានឆ្លង Omicron។ គាត់ធ្វើការនៅកន្លែងសេវាកម្មប្តូរជើងហោះហើរដែលនាងបានឆ្លងពីអ្នកដំណើរ។

ស្ត្រីរូបនេះបានធ្វើតេស្តកូវីដ-១៩កាលពីថ្ងៃទី៨ ខែធ្នូ ដែលជាផ្នែកនៃការធ្វើតេស្តប្រចាំសប្តាហ៍សម្រាប់បុគ្គលិកជួរមុខ។ នៅពេលរកឃើញវិជ្ជមាននោះ នាងមិនមានរោគសញ្ញាអ្វីទេដែលប្រហែលជាដំណាក់កាលដំបូង។
ចំណែកអ្នកឆ្លងម្នាក់ទៀតជាស្ត្រីអាយុ៤៦ឆ្នាំទើបធ្វើដំណើរមកពីប្រទេសអាល្លឺម៉ង់ចូលសិង្ហបុរីកាលពីថ្ងៃទី៦ ខែធ្នូ។ ស្ត្រីរូបនេះជាអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅសិង្ហបុរី និងធ្វើដំណើរតាមជើងហោះហើរ SQ325 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines។
ការធ្វើតេស្តមុនធ្វើដំណើរនៅប្រទេសបារាំងកាលពីថ្ងៃទី៤ ខែធ្នូ អវិជ្ជមាន។ ពេលមកដល់សិង្ហបុរី ការធ្វើតេស្ត PCR នៅថ្ងៃទី៦ ខែធ្នូ ក៏អវិជ្ជមានដែរ។ បន្ទាប់មកធ្វើតេស្តនៅថ្ងៃទី៩ ខែធ្នូ ទើបរកឃើញវិជ្ជមាន។
នេះជាករណីរកឃើញអ្នកឆ្លងវីរុស Omicron ពីរនាក់បន្ថែមទៀតរបស់ប្រទេសសិង្ហបុរី បន្ទាប់ពីប៉ុន្មានថ្ងៃមុនរកឃើញ៣នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ