ព័ត៌មានអន្ដរជាតិ
អ្នកឆ្លង Omicron ភាគច្រើននៅអាមេរិក គឺជាអ្នកចាក់វ៉ាក់សាំងគ្រប់ដូស
ភាគច្រើននៃករណីវីរុសបំប្លែងខ្លួន Omicron ចំនួន៤៣ករណី ដែលត្រូវបានរកឃើញនៅសហរដ្ឋអាមេរិកគិតត្រឹមពេលនេះ គឺកើតលើអ្នកចាក់វ៉ាក់សាំងពេញលេញ ហើយមួយភាគបីនៃករណីទាំងនោះ គឺជាអ្នកទទួលបានដូសជំរុញ។ នេះបើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីថ្ងៃសុក្រ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា ក្នុងចំណោមករណីទាំង៤៣ ក្នុងនោះមានមនុស្ស៣៤នាក់បានចាក់វ៉ាក់សាំងពេញលេញ។ ១៤នាក់ក្នុងនោះ ក៏បានទទួលវ៉ាក់សាំងដូសជំរុញផងដែរ។
ថ្វីបើចំនួនមានតិចក៏ដោយ ប៉ុន្តែរឿងនេះបានបន្ថែមការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន អាចផ្តល់ការការពារតិចជាងមុន ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី។
គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តនៅក្នុងរដ្ឋប្រហែល២២ បន្ទាប់ពីលេចចេញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង និងហុងកុងកាលពីចុងខែវិច្ឆិកា។
ក្នុងចំណោមករណី Omicron មាន២៥នាក់ជាមនុស្សដែលមានអាយុពី១៨ទៅ៣៩ឆ្នាំ និង១៤នាក់បានធ្វើដំណើរទៅក្រៅប្រទេស។ មនុស្ស៦នាក់ ធ្លាប់បានឆ្លងវីរុសកូវីដកាលពីមុន។
របាយការណ៍បាននិយាយថា ភាគច្រើននៃអ្នកជំងឺមានរោគសញ្ញាស្រាលៗដូចជា ក្អក តឹងច្រមុះ និងអស់កម្លាំង ហើយមានមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃ។ រោគសញ្ញាផ្សេងទៀតដែលមិនសូវជាញឹកញាប់ រួមទាំងចង្អោរ ឬក្អួត ដង្ហើមខ្លី ឬពិបាកដកដង្ហើម រាគ និងបាត់បង់រសជាតិ ឬក្លិន។
គួរបញ្ជាក់ថា ករណី Omicron ដំបូងគេរបស់សហរដ្ឋអាមេរិក ត្រូវបានរកឃើញនៅថ្ងៃទី១ ខែធ្នូក្នុងខ្លួនមនុស្សចាក់វ៉ាក់សាំងពេញលេញ ដែលបានធ្វើដំណើរទៅអាហ្វ្រិកខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ទីបំផុត សិង្ហបុរី មានអ្នកឆ្លង Omicron ក្នុងសហគមន៍ហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


