Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ រកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួន Omicron

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ទី១១ខែធ្នូឆ្នាំ២០២១ កោះតៃវ៉ាន់ បានរាយការណ៍ពីករណីលើកដំបូងនៃវីរុសបំប្លែងខ្លួន Omicron នៅក្នុងខ្លួនមនុស្សចំនួន៣នាក់ ដែលមកពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលគ្រប់គ្រងរោគរាតត្បាតរបស់កោះតៃវ៉ាន់ បាននិយាយថា ករណីទាំងនេះ ទំនងជាមិននាំឲ្យមានការឆ្លងក្នុងសហគមន៍ទេ ដោយសារករណីទាំងអស់ត្រូវបានរកឃើញនៅព្រំដែន។

អ្នកទាំងបី ដែលមានជនជាតិតៃវ៉ាន់ពីរនាក់ និងអាមេរិកម្នាក់ គឺជាអ្នកដំណើរមកពីប្រទេសអេស្វាទីនី នៅទ្វីបអាហ្វ្រិកភាគខាងត្បូង, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។

យោងតាមមជ្ឈមណ្ឌលនេះបានឲ្យដឹងថា មនុស្ស១០នាក់ផ្សេងទៀតដែលអង្គុយជិត អ្នកដែលមកពីប្រទេសអេស្វាទីនី ក្នុងជើងហោះហើរដូចគ្នា គឺបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសបំប្លែងខ្លួននេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia Nikkei

ចុចអាន៖ អ្នកឆ្លង Omicron ភាគច្រើននៅអាមេរិក គឺជាអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម