ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា Omicron កំពុងរាលដាលលឿនជាងវីរុសបំប្លែងខ្លួនមុនៗ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារបានព្រមានថា Omicron កំពុងរីករាលដាលលឿនជាងវីរុសកូវីដបំប្លែងខ្លួនមុនៗ ហើយវាប្រហែលជាមានវត្តមាននៅ ក្នុងប្រទេសភាគច្រើននៃពិភពលោក ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពកូវីដនៅទីក្រុងហ្សឺណែវថា “Omicron កំពុងរីករាលដាលក្នុងអត្រាមួយដែលយើងមិនបានឃើញជាមួយនឹងវីរុសបំប្លែងខ្លួនពីមុនណាមួយឡើយ ។ ប្រទេសចំនួន ៧៧ ឥឡូវនេះបានរាយការណ៍ករណីឆ្លង omicron ។ ហើយការពិតគឺថា Omicron ប្រហែលជានៅ ក្នុងប្រទេសភាគច្រើន ទោះបីជាកន្លែងផ្សេងទៀតមិនទាន់ត្រូវបានរកឃើញក៏ដោយ” ។
លោក Tedros បាននិយាយថា WHO មានការព្រួយបារម្ភលើប្រទេសនានាកំពុងចាត់ទុក Omicron ជាវីរុសបំប្លែងខ្លួនស្រាល ។ យ៉ាងណាទោះបីជា Omicron មានការឆ្លងខ្លាំងក៏ដោយ ក៏វាមិនទាន់ច្បាស់ថាតើមេរោគនេះបង្កជាជំងឺស្រាល ឬធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនពីមុនៗនោះទេ ។

ទន្ទឹមនោះលោក Tedros បានព្រមានថា វ៉ាក់សាំងតែមួយមុខនឹងមិនការពារប្រទេសពី Omicron នោះទេ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពាក់ម៉ាស និងគម្លាតសង្គមជាដើម ។
ចំណែកលោកវេជ្ជបណ្ឌិត Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់ WHO បាននិយាយថា វិធានការដូចជាការពាក់ម៉ាស និងរក្សាគម្លាតសង្គមក៏មិនមែនមានន័យថាបញ្ឈប់ការចម្លងមេរោគទាំងស្រុងនោះផងដែរ ប៉ុន្តែវិធានការទាំងនេះនឹងកាត់បន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាលជុំវិញពិភពលោក ។

លោក Ryan បាននិយាយថា រដ្ឋាភិបាលជុំវិញពិភពលោកត្រូវរៀបចំសម្រាប់រលកនៃការឆ្លងថ្មីដោយធ្វើឲ្យប្រាកដថា មន្ទីរពេទ្យមានការផ្គត់ផ្គង់បុគ្គលិក ជំនួយ និងអុកស៊ីសែននៅ នឹងកន្លែង ។ លោកក៏បាននិយាយដែរថា រដ្ឋាភិបាលត្រូវបន្តជំរុញអ្នកដែលមិនបានចាក់វ៉ាក់សាំងឲ្យទទួលបានការចាក់វ៉ាក់សាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNBC
ចុចអាន ៖ Omicron ពិតជាឆ្លងខ្លាំងជាង Delta និងធ្វើឲ្យវ៉ាក់សាំង ថយប្រសិទ្ធភាពមែន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


