Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហូជីមិញ កំពុងរងការវាយប្រហារដោយកាំរស្មី UV ខ្លាំងក្លា (មានវីដេអូ)

បានផុស

នៅ

សន្ទស្សន៍កាំរស្មីអ៊ុលត្រាវីយូឡេ (UV) នៅទីក្រុងហូជីមិញ បានឈានដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា នឹងនៅតែខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ធារាសាស្ត្រ-ឧតុនិយមវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្ទស្សន៍កាំរស្មី UV នៅក្នុងទីក្រុងភាគខាងត្បូងមួយនេះ គឺខ្ពស់ជាងកម្រិត ៧ នៅចន្លោះម៉ោង១១:០០ ព្រឹកដល់ម៉ោង ២:០០ រសៀល ដោយឡើងដល់កម្រិត ៧.៦ នៅពេលថ្ងៃត្រង់ ថ្ងៃចន្ទ។

ទីក្រុង Can Tho នៃតំបន់ដីសណ្តទន្លេមេគង្គ បានកត់ត្រាកម្រិតកាំរស្មី UV ខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងប្រទេស ពោលគឺមានកម្រិត ៧.៣ បន្ទាប់មកគឺទីក្រុង Nha Trang ភាគខាងត្បូង ដែលមានកម្រិត ៧.១។

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែធ្នូ កម្រិតកាំរស្មី UV នៅទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូងមួយចំនួន នឹងមានចន្លោះពីកម្រិត៦ទៅ៧។ ចំណែកនៅទីក្រុងហាណូយ វិញ កម្រិតមានប្រហែល ៦ ក្នុងអំឡុងពេលនេះ។

យោងតាមសន្ទស្សន៍កាំរស្មី UV សកលរបស់អង្គការសុខភាពពិភពលោក កម្រិតកាំរស្មី UV ត្រូវបានវាស់លើមាត្រដ្ឋានពី 0 (ទាប) ដល់ ១១+ (ខ្ពស់បំផុត)។

សន្ទស្សន៍កាំរស្មី UV ៦និង៧ត្រូវបានចាត់ទុកថា “ខ្ពស់” ហើយពី ៨ទៅ១០គឺ “ខ្ពស់ខ្លាំង” ដែលអាចធ្វើឲ្យស្បែករបស់មនុស្ស រលាកក្នុងរយៈពេលតិចជាង២៥នាទី។

ទន្ទឹមនឹងនេះ កម្រិត ១១ និងលើសនេះ ត្រូវបានចាត់ទុកថា “ខ្លាំងបំផុត” ហើយអាចបណ្តាលឲ្យរលាកដល់ភ្នែក និងស្បែក ក្នុងរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ។

ការ​ប៉ះពាល់​យូរ​ទៅ​នឹង​កាំរស្មី UV អាច​នាំ​ឲ្យ​កើត​មហារីក​ស្បែក ឬ​ខូច​ប្រព័ន្ធ​ភាព​ស៊ាំ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិត​ខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២៣ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៥១ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម