ព័ត៌មានអន្ដរជាតិ
ភរិយាប្រធានាធិបតីបារាំងនឹងប្តឹងរឿងដែលគេថា លោកស្រីកែភេទពីប្រុស
ភរិយារបស់លោកប្រធានាធិបតីបារាំង លោកស្រី Brigitte Macron នឹងចាត់វិធានការផ្លូវច្បាប់ជុំវិញទ្រឹស្តីឃុំឃិតតាមអ៉ីនធឺណេតដែលលើកឡើងថា លោកស្រីជាស្រីកែភេទ និងកើតមកជាប្រុស។
ស្ត្រីទី១បារាំងបានក្លាយជាគោលដៅតាមបណ្តាញទំនាក់ទំនងសង្គមជាមួយនឹងការអះអាងក្លែងក្លាយ បន្ទាប់ពីការអះអាងទាំងនោះត្រូវបានចេញផ្សាយនៅលើវេបសាយរបស់ក្រុមស្តាំនិយមកាលពីខែកញ្ញា។ បន្ទាប់មកក៏មានការផ្សព្វផ្សាយពីអ្នកទ្រឹស្តីសមគំនិតគ្នា។

ពាក្យចរចាមអារ៉ាមតៗគ្នានិយាយថា លោកស្រីកើតជាប្រុសដាក់ឈ្មោះ Jean-Michel Trogneux។ ឈ្មោះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមរាប់ម៉ឺននាក់នាំគ្នានិយាយលេងសើចយ៉ាងខ្លាំង។
មេធាវីរបស់លោកស្រី Macron ដែលជាម្តាយកូន៣នាក់ធំពេញវ័យជាមួយប្តីមុនបានបញ្ជាក់ថា លោកស្រីនឹងចាត់វិធានការផ្លូវច្បាប់។
លោក Jean Ennochi ជាមេធាវីបាននិយាយថា ៖«លោកស្រីបានសម្រេចចិត្តចាត់ការផ្លូវច្បាប់។ វាកំពុងដំណើរការ»។
ការកុហកអំពីអាយុ៦៨ឆ្នាំត្រូវបានផ្សព្វផ្សាយសាយភាយដោយគណនីដែលប្រឆាំងនឹងស្វាមីរបស់លោកស្រីគឺលោកប្រធានាធិបតី Emmanuel Macron ក្នុងនោះមានទាំងក្រុមអ្នកនយោបាយស្តាំនិយម ក្រុមអ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំង និងក្រុមចលនាឃុមឃិត QAnon។
បណ្តាញសារព័ត៌មានបារាំងបានតាមដានអត្ថបទមួយដែលសរសេរដោយព្រឹត្តិប័ត្រសារព័ត៌មានរបស់ក្រុមស្តាំនិយមមួយដោយស្ត្រីឈ្មោះ Natacha Rey។ អត្ថបទនេះមានអ្នកចូលមើលយ៉ាងច្រើនតាមគណនីផ្សេងៗដូចជា YouTube ឈ្មោះ anti-vaxxers, Covid-sceptics និងសកម្មជនស្តាំនិយម៕ ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


