ព័ត៌មានអន្ដរជាតិ
ជយលាភីណូបែលសន្តិភាពព្រឹទ្ធាចារ្យ Tutu ទទួលមរណភាពម្សិលមិញ
លោក Desmond Tutu ជាជយលាភីពានរង្វាន់ណូបែលសន្តិភាព និងជាព្រឹទ្ធាចារ្យតស៊ូនៅអាហ្វ្រិកខាងត្បូងប្រឆាំងនឹងការរើសអើងពូជសាសន៍ស្បែកខ្មៅ និងស្បែកសបានទទួលមរណភាពកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងវ័យ៩០ឆ្នាំ។

លោក Tutu បានឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៨៤ ដែលជាកាលបរិច្ឆេទសំខាន់ក្នុងជីវិតរបស់សកម្មជនអាហ្វ្រិកខាងត្បូងរូបនេះដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកពីការតវ៉ាប្រឆាំងដោយសន្តិវិធីទៅនឹងការគ្រប់គ្រងរបស់ជនស្បែកសភាគតិច។
មួយទសវត្សរ៍ក្រោយមក លោកបានធ្វើជាសក្សីក្នុងការបញ្ចប់របបនោះ និងបានក្លាយជាប្រធានគណកម្មការទទួលស្គាល់ និងការពិតដែលត្រូវបានបង្កើតឡើងដើម្បីរកឲ្យឃើញនូវអំពើឃោឃៅដែលកើតមានក្រោមរបបនោះ។
ការស្លាប់របស់លោក Desmond Tutu ទទួលបានការចាប់អារម្មណ៍ និងគោរពបូជាយ៉ាងច្រើនពីថ្នាក់ដឹកនាំធំទូទាំងពិភពលោក។
លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានរៀបរាប់លោកពី Tutu តាមកញ្ចក់ទូរទស្សន៍ថា ជា«អ្នកស្នេហាជាតិដ៏ឆ្នើមម្នាក់របស់ជាតិយើង» និងបានបន្ថែមថា «ការបាត់បង់របស់ជាតិយើងពិតជាការបាត់បង់ជាសកល»។

ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោក Tutu អនុវត្តតាមការស្មារតីអំពាវនាវរបស់លោកដើម្បីបង្កើតពិភពលោកកាន់តែល្អប្រសើរ សេរីភាព និងស្មើភាព។ «កេរដំណែលរបស់លោកឆ្លងកាត់ឧបសគ្គ ហើយនឹងបន្លឺឡើងពេញមួយសម័យកាល»។
«លោកព្រឹទ្ធាចារ្យ Desmond Tutu ជាមគ្គទេសណ៍ ជាមិត្តភក្តិ និងជាត្រីវិស័យសម្រាប់ខ្ញុំ និងមនុស្សជាច្រើនទៀត»។ នេះជាការលើកឡើងរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងបានបន្ថែមថា «លោកមិនដែលបាត់បង់ស្មារតីសន្តិភាព និងឆន្ទៈរបស់លោកដើម្បីស្វែងរកមនុស្សជាតិនៅក្នុងសត្រូវរបស់លោកឡើយ»។
អតីតប្រធានាធិបតីអាមេរិក លោក បីល គ្លីនតុន បានហៅ«ជីវិតរបស់លោក Tutu ជាអំណោយ»។
មានកំណើតនៅជិតទីក្រុង Johannesburg លោក Tutu បានចំណាយពេលច្រើនបំផុតក្នុងជីវិតចុងក្រោយរបស់លោកនៅទីក្រុង Cape Town និងបានដឹកនាំហែរក្បួន និងយុទ្ធនាការជាច្រើនដើម្បីបញ្ឈប់ការរើសអើងពូជសាសន៍នៅខាងមុខវិហារ St George’s Cathedral។

លោក Tutu បានទទួលមរណភាពដោយសុខស្ងប់កាលពីព្រឹកថ្ងៃអាទិត្យនៅគេហដ្ឋានរបស់លោកក្នុងទីក្រុង Cape Town។ នេះបើតាមតំណាងរបស់លោកបាននិយាយ។ សពរបស់លោកតម្កល់ទុកនៅព្រះវិហារ St George រហូតដល់ថ្ងៃសុក្រ មុនពេលធ្វើពិធីបុណ្យសពនៅថ្ងៃសៅរ៍។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


