ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា អាមេរិក មិនមើល អ៊ុយក្រែន នឹងភ្នែកទេ បើ រុស្ស៊ី បន្តឈ្លានពាន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិករួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនមិនមើលអ៊ុយក្រែននឹងភ្នែកទេ ហើយនឹងឆ្លើយតបទៅរុស្ស៊ីជាដាច់ខាត ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត ។

ការវិវត្តនេះកើតឡើង ចំពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបកំពុងមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីយោធារុស្ស៊ីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក បៃដិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលោកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា មេដឹកនាំទាំងពីរបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយជាមួយនឹងកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងកិច្ចប្រជុំក្រុមប្រឹក្សាណាតូ-រុស្ស៊ី ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទតាមទូរស័ព្ទកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន, លោក បៃដិន បានសម្តែងការត្រៀមខ្លួនដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះឈ្លានពានអ៊ុយក្រែនបន្ថែមទៀត ប៉ុន្តែលោកក៏បានអំពាវនាវឲ្យបន្ធូរបន្ថយស្ថានការណ៍តាមរយៈការទូតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តាមពិតការចាប់ខ្លួនលោក សាដាម ហ៊ូសេន កាលពី ១៨ ឆ្នាំមុន ជារឿងប្រឌិត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


