ព័ត៌មានអន្ដរជាតិ
ពេទ្យ វៀតណាម ប្រើពេលជិត ៣ ម៉ោង វះយកកូនបាល់ដែក ២៥ គ្រាប់ចេញពីពោះទារកអាយុ ៣៧ ខែ
វេជ្ជបណ្ឌិតនៅក្នុងខេត្ត Nghe An ភាគពាយ័ព្យនៃប្រទេសវៀតណាមកាលពីថ្ងៃសុក្របានវះយកគ្រាប់បាល់ដែកក្មេងលេងចំនួន ២៥ គ្រាប់ចេញពីពោះរបស់ទារកអាយុ ៣៧ ខែម្នាក់ ។

ក្រុមគ្រួសាររបស់ក្មេងឈ្មោះ N.T.T. បាននាំទារកទៅមន្ទីរពេទ្យក្នុងតំបន់ ដោយសារក្មេងនោះឈឺពោះខ្លាំង ដោយខ្លាចលេបអ្វីដែលគ្រោះថ្នាក់ ។
នៅពេលដែលការឈឺចាប់របស់ទារកកាន់តែអាក្រក់ N.T.T. ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្ភព និងកុមារខេត្ត Nghe An ជាកន្លែងដែលគ្រូពេទ្យបានប្រើកាំរស្មីអ៊ិចពិនិត្យមើលពោះឃើញគ្រាប់បាល់ដែកឆក់ជាប់គ្នាជាច្រវ៉ាក់បណ្តាលឲ្យស្ទះពោះវៀន និងក្រពះរបស់គាត់ ។

ភ្លាមៗនោះគ្រូពេទ្យវះកាត់បានប្រើថ្នាំស្ពឹក និងធ្វើការវះកាត់សង្គ្រោះបន្ទាន់លើក្មេងប្រុសនោះ ។ ក្នុងអំឡុងពេលប្រតិបត្តិការវះកាត់ គ្រូពេទ្យបានរកឃើញគ្រាប់បាល់ដែកក្មេងលេងចំនួន ២៥ គ្រាប់ជាប់គ្នា ដែលនាំឲ្យធ្លាយពោះវៀន ។
ក្រោយវះកាត់រយៈពេលជិត ៣ ម៉ោង ក្រុមគ្រូពេទ្យបានយកវត្ថុគ្រោះថ្នាក់ទាំងអស់ចេញដោយជោគជ័យ ហើយកុមារបានទទួលការបំបៅតាមសរសៃឈាម បន្ទាប់ពីការវះកាត់ ខណៈពេលនេះសុខភាពរបស់គាត់បានប្រសើរឡើងហើយ ប៉ុន្តែនៅតែត្រូវការតាមដានបន្ថែមទៀត ។

គួរបញ្ជាក់ថា ការលេបវត្ថុដូចជាកូនបាល់ដែក គឺជាឧបទ្ទវហេតុទូទៅមួយចំពោះកុមារតូចៗ ហើយវាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយក្នុងករណីនេះគ្រូពេទ្យណែនាំឲ្យយកកុមារទៅមណ្ឌលសុខភាពឲ្យបានលឿនដើម្បីពិនិត្យ និងព្យាបាលទាន់ពេលវេលា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ វៀតណាម ចាប់ខ្លួនមេជួញដូរក្រលៀនខុសច្បាប់ ត្រៀមផ្តន្ទាទោសជាប់គុកមួយជីវិត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


