ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍ រថភ្លើង បុកយន្តហោះ នៅអាមេរិក
ប៉ូលិសនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បានទាញភីឡុតចេញពីយន្តហោះ Cessna ប៉ុន្មានវិនាទី មុនពេលដែលយន្តហោះត្រូវរថភ្លើងបុកកាលពីថ្ងៃអាទិត្យ។

វីដេអូដ៏គួរឲ្យរន្ធត់ដែលទទួលបានដោយ Reuters បានបង្ហាញពីមន្រ្តីជាច្រើននាក់ រំដោះបុរសម្នាក់ចេញពីយន្តហោះនៅក្នុងសង្កាត់ Pacoima។ មន្ត្រីនិងអ្នកបើកយន្តហោះ ស្ថិតនៅប៉ុន្មានម៉ែត្រប៉ុណ្ណោះពីផ្លូវដែក នៅពេលរថភ្លើងឆ្លងកាត់ បុកកម្ទេចយន្តហោះ។
លោក Luis Jimenez អ្នកនិពន្ធបទភ្លេងអាយុ២១ឆ្នាំដែលថតជាប់វីដេអូនេះ បាននិយាយថា “យន្តហោះ ហោះឡើងមិនរួច ហើយបានចុះចតលើផ្លូវរថភ្លើងនៅចំណុចប្រសព្វមួយ។ ប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលគ្រោះថ្នាក់កើតឡើង ប៉ូលិសបានជួយសង្គ្រោះអ្នកបើកយន្តហោះ ហើយបំណែកនៃកម្ទេចកម្ទីស្ទើរតែហោះមកចំខ្ញុំ”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នកបើកយន្តហោះបានទទួលការព្យាបាលរបួសដាច់សាច់ និងស្នាមជាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្មាននរណាម្នាក់នៅលើរថភ្លើងនោះរងរបួសទេ។
នាយកដ្ឋានប៉ូលិសបានសាទរដល់មន្ត្រីរបស់ខ្លួន ដោយនិយាយនៅក្នុង Twitter ថា ពួកគេបានបង្ហាញពីវីរភាព និងសកម្មភាពយ៉ាងរហ័ស ក្នុងការជួយសង្គ្រោះជីវិតអ្នកបើកយន្តហោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ USA Today
ចុចអាន៖ រន្ធត់! រថភ្លើង ២ គ្រឿងបុកគ្នានៅ ប៉ាគីស្ថាន ស្លាប់ និងរបួសមនុស្សជាង ១០០ នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ