ព័ត៌មានអន្ដរជាតិ
រន្ធត់! រថភ្លើង ២ គ្រឿងបុកគ្នានៅ ប៉ាគីស្ថាន ស្លាប់ និងរបួសមនុស្សជាង ១០០ នាក់
យ៉ាងហោចណាស់មនុស្ស ៣២ នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ បន្ទាប់ពីរថភ្លើងបុកគ្នា នៅជិតទីក្រុង Dharki ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន ខណៈការងារជួយសង្គ្រោះនៅតែបន្ត ដើម្បីស្វែងរកអ្នកនៅរស់ ដែលជាប់នៅក្នុងគំនរបាក់បែក ។
ក្រុមមន្ត្រីបាននិយាយថា ការបុកគ្នានេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទនេះ នៅជិតទីក្រុង Dharki ដែលមានចម្ងាយប្រហែល ៤៤០ គីឡូម៉ែត្រ ភាគខាងជើងទីក្រុងការ៉ាជី របស់ប្រទេសប៉ាគីស្ថាន ។
លោក Manzoor Jakhrani មន្ត្រីសុខាភិបាលជាន់ខ្ពស់បាននិយាយថា “វាជាស្ថានភាពធ្ងន់ធ្ងរ ។ សាកសពចំនួន ៣២ នាក់ ត្រូវបានគេរកឃើញ ហើយអ្នករងរបួសមាន ៩៨ នាក់ ខណៈចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈការងារជួយសង្គ្រោះកំពុងតែបន្ត ហើយប្រជាជននៅតែជាប់ក្នុងរថភ្លើងនៅឡើយ” ។
រូបភាពពីទូរទស្សន៍នៅកន្លែងកើតហេតុ បានបង្ហាញពីបំណែក នៃរថភ្លើងទាំង ២ ដែលបានបុកនៅលើផ្លូវដែក ខណៈក្រុមអ្នកជួយសង្គ្រោះបានប្រើឧបករណ៍ស្ទូច និងឧបករណ៍ផ្សេងទៀត ដើម្បីព្យាយាម និងទៅដល់អ្នកដែលជាប់នៅខាងក្នុង ។
ទន្ទឹមនោះ មន្ត្រីក្នុងតំបន់លោក Razzaq Minhas បានប្រាប់សារព័ត៌មាន Al Jazeera ថា គ្រោះថ្នាក់នេះបានកើតឡើង នៅពេលដែលរថភ្លើងទូ ៨ របស់ក្រុមហ៊ុន Millat Express បានបើកធ្លាក់ផ្លូវក្បែរទីក្រុង Dharki ។ លោកបាននិយាយថា ចំណែករថភ្លើងដឹកអ្នកដំណើរ Sir Syed Express ស្ថិតនៅភាគខាងត្បូង បន្ទាប់មកបុកនឹង ទូរថភ្លើងដែលខូចខាតនោះ ។
បន្ថែមពីនេះយោធាប៉ាគីស្ថាន បាននិយាយថា ខ្លួនបានបញ្ជូនឧទ្ធម្ភាគចក្រ រថយន្តសង្គ្រោះបន្ទាន់ និងក្រុមរុករក ក៏ដូចជាអ្នកជំនាញជួយសង្គ្រោះ ទៅកាន់កន្លែងកើតហេតុ ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ថភ្លើង ២ គ្រឿងបុកគ្នា កក្រើកទីក្រុង គូឡាឡាំពួរ
ចុចអាន ៖ រថភ្លើងបុកគ្នានៅ អេហ្ស៊ីប សម្លាប់មនុស្ស ៣២ នាក់ របួសច្រើននាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


