ព័ត៌មានអន្ដរជាតិ
កោះមួយបាត់ខ្លួនក្រោមមហាសមុទ្រ ក្រោយផ្ទុះភ្នំភ្លើងនៅ តុងហ្គា
កាលពីថ្ងៃទី ១៨ ខែមករា ម្សិលមិញនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua) បានបញ្ចេញរូបភាពមួយចំនួន បន្ទាប់ពីបន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ នៅប្រទេសតុងហ្គា ដែលថតបានពីផ្កាយរណបរបស់ខ្លួន។ រូបភាពដែលថតបាន បង្ហាញថា ទីតាំងភូមិសាស្ត្រនៃកោះ ហុងហ្គា ហាប៉ាយ (Hunga Ha’apai) ដែលស្ថិតនៅភាគខាងជើងនៃប្រទេស ចម្ងាយប្រមាណ ៦៥ គីឡូម៉ែត្រ បានលិចបាត់នៅក្រោមសមុទ្រ។

កោះ ហុងហ្គា ហាប៉ាយ ជាជាកោះគ្មានមនុស្សរស់នៅ ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមានព្រំប្រទល់ជាប់ដែនសមុទ្រឥណ្ឌូ-អូស្ត្រាលី។ កោះនេះជាកោះដ៏សំខាន់របស់ប្រទេសតុងហ្គា ខណៈមកទល់ពេលនេះ របាយការណ៍ផ្កាយរណបពី Xinhua’s Space News Lab បានបង្ហាញថា កោះ ហុងហ្គា ហាប៉ាយ បានបាត់ខ្លួន បន្ទាប់ពីការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លានៅក្រោមសមុទ្រ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយវាបានបង្កជារលកយក្សស៊ូណាមិផងដែរ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ
ចុចអាន៖ ភ្នំភ្លើងផ្ទុះនៅតុងហ្គា មានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរនៅ ហ៊ីរ៉ូស៊ីម៉ា ដល់ទៅ ៥០០ដងឯណោះ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


