Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍៖ ចិន បង្ខំជនជាតិរបស់ខ្លួនជិត ១ម៉ឺននាក់ ឲ្យត្រឡប់ទៅប្រទេសវិញ

បានផុស

នៅ

​ចាប់​តាំង​ពី​ឆ្នាំ២០១៤មក អាជ្ញាធរ​ចិន​បាន​បង្ខំ​ជនជាតិ​របស់ខ្លួនជិត១ម៉ឺន​នាក់ ឲ្យត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។ ប្រព័ន្ធតុលាការរបស់ប្រទេសនេះនិយាយថា ពួកគេគឺជាមុខសញ្ញាក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី Xi Jinping។

ប៉ុន្តែ​អង្គការ Safeguard Defenders ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អេស្ប៉ាញ​បាន​និយាយ​ថា ​ក្នុង​ប្រទេស​ចិន​ មាន​ករណី​ដែល​អាជ្ញាធរ​​បៀតបៀន​និង​ឃុំ​ខ្លួន​សមាជិក​គ្រួសារអ្នកនៅបរទេស​ ដើម្បី​សម្លុត​ពួកគេ​ឲ្យ​ត្រឡប់​មក​វិញ។ ពេលខ្លះ ជនជាតិចិនត្រូវបានលួងលោមឲ្យចូលទៅក្នុងប្រទេសនានា ដែលមានកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយចិន។

យោងតាមរបាយការណ៍មួយរបស់អង្គការ Safeguard Defenders បានបង្ហាញថា រដ្ឋាភិបាលចិនឥឡូវនេះមានការលើកទឹកចិត្តច្រើនជាងពេលណាៗទាំងអស់ ក្នុងការពង្រីកអំណាចកម្លាំងសន្តិសុខរបស់ខ្លួននៅបរទេស។ នេះ​គឺ​ដោយ​សារ​តែ​មានមនុស្សកាន់តែច្រើន ​កំពុងព្យាយាម​ចាក​ចេញ​ពី​ប្រទេស។

ប្រទេសចិនត្រូវបានចោទប្រកាន់ពីបទចាប់ជំរិតជនបរទេសដូចជា Gui Minhai ដែលគេសង្ស័យថាបានចាប់ពង្រត់ពីប្រទេសថៃ មុនពេលជាប់ឃុំឃាំងនៅប្រទេសចិនក្នុងឆ្នាំ ២០១៥។ មហាសេដ្ឋីចិនម្នាក់ ក៏បានបាត់ខ្លួននៅក្នុងទីក្រុងហុងកុង នៅពីរឆ្នាំក្រោយផងដែរ ហើយត្រូវបានគេជឿថា ស្ថិតនៅក្នុងការឃុំឃាំងរបស់ចិន ដល់សព្វថ្ងៃនេះ។

អង្គការ Safeguard Defenders បញ្ជាក់ថា ប្រទេសចិនបានធ្វើសកម្មភាពខុសច្បាប់នៅក្នុងប្រទេសផ្សេងទៀត ហើយតួលេខ ១០,០០០នាក់ចាប់តាំងពីឆ្នាំ២០១៤មកនេះ អាចជាចំនួនត្រឹមតែមួយភាគប៉ុណ្ណោះ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ចំនួន​ជនជាតិ​ចិន​ដែល​ត្រូវ​បង្ខំឲ្យ​ត្រឡប់ទៅ​វិញ​មាន​ប្រហែល​ ២,៥០០​នាក់​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ចិន ប្រាប់ឲ្យកាត់បន្ថយការទិញទំនិញពីបរទេស ប្រយ័ត្នឆ្លងកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម