ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងដូសទី៤ជួយមនុស្សអាយុ៦០ឆ្នាំឡើងធន់នឹងឈឺធ្ងន់ខ្លាំង
ក្រសួងសុខាភិបាលប្រទេសអ៉ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៤បានផ្តល់ឲ្យមនុស្សចាស់អាយុ៦០ឆ្នាំឡើងមានភាពធន់នឹងការឈឺធ្ងន់ធ្ងរខ្លាំងជាងអ្នកចាក់៣ដូសក្រុមអាយុដូចគ្នាដល់ទី៣ដងឯណោះ។
ក្រសួងក៏បាននិយាយដែរថា ដូសទី៤ ឬដូសបន្ថែមទី២បានធ្វើឲ្យមនុស្សអាយុ៦០ឆ្នាំឡើងក៏មានភាពរឹងមាំពីការឆ្លងជាងអ្នកចាក់៣ដូសដែលមានអាយុដូចគ្នា។

ការសិក្សាបឋមចេញផ្សាយនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba របស់អ៉ីស្រាអែលកាលពីថ្ងៃចន្ទមុនរកឃើញថា ដូសទី៤បង្កើនអង់ទីគ័រខ្ពស់ជាងដូសទី៣ ប៉ុន្តែប្រហែលជាមិនអាចការពារវីរុរសបំប្លែងខ្លួន Omicron បានទាំងស្រុងនោះទេ។
អ៉ីស្រាអែលបានចាប់ផ្តើមចាក់ដូសទី៤នៃវ៉ាក់សាំង Pfizer/BioNtech ដល់ប្រជាជនដែលមានអាយុ៦០ឆ្នាំឡើងតាំងពីដើមខែមករានេះ ស្របពេលដែលវីរុស Omicron រាតត្បាតក្នុងប្រទេសខ្លាំង។
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ការសិក្សាដែលខ្លួនបានធ្វើដោយសហការជាមួយសាកលវិទ្យាល័យធំៗជាច្រើននៅអ៉ីស្រាអែល និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានប្រៀបធៀបមនុស្សអាយុ៦០ឆ្នាំឡើងចំនួន៤០ម៉ឺននាក់ដែលបានចាក់ដូសទៅ៤ទៅនឹងមនុស្ស៦០ម៉ឺននាក់ក្នុងក្រុមអាយុដូចគ្នាដែលបានចាក់ដូសទី៣ជាង៤ខែមុន។

ដូចកន្លែងផ្សេងទៀតដែរ អ៉ីស្រាអែលរងការវាយប្រហារពីរវីរុស Omicron ខ្លាំងដែរ ប៉ុន្តែមិនទាន់មានអ្នកស្លាប់ដោយវីរុសនេះឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


