Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern លុបចោលពិធីមង្គលការ ទាំងបង្ខំចិត្ត

បានផុស

នៅ

នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បង្ខំចិត្តលុបចោលពិធីមង្គលការផ្ទាល់ខ្លួនរបស់លោកស្រី ខណៈលោកស្រីប្រកាសពីវិធានការរឹតត្បិតថ្មីពាក់ព័ន្ធនឹងការផ្ទុះឡើងវីរុសបំប្លែងខ្លួនអូមីក្រុង ។

លោកស្រីបាន​បញ្ជាក់ ​បន្ទាប់​ពី​បាន​រៀប​រាប់​ពី​ការ​រឹត​បន្តឹងវិធានការ​ថ្មី​ថា​ “​ពិធី​មង្គលការ​របស់​ខ្ញុំ​នឹង​មិន​កើតឡើងនោះទេ​ ទោះបីជាបានកំណត់មនុស្សចូលរួមត្រឹម ១០០ នាក់ដែលបានចាក់វ៉ាក់សាំងពេញដូសក៏ដោយ” ។

លោកស្រីបាននិយាយថា “ខ្ញុំទើបតែបានចូលរួមជាមួយប្រជាជននូវែលសេឡង់ជាច្រើននាក់ផ្សេងទៀត ដែលធ្លាប់មានបទពិសោធន៍ឆ្លងកូវីដ ហើយបើខ្ញុំរៀបចំពិធីមង្គលការ និងមាននរណាម្នាក់ជាប់ ឬឆ្លងអូមីក្រុងនោះ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់” ។

លោកស្រី Ardern និងដៃគូយូរឆ្នាំលោក Clarke Gayford មិនដែលប្រកាសពីកាលបរិច្ឆេទរៀបការរបស់ពួកគេនោះទេ ប៉ុន្តែត្រូវបានគេជឿថានឹងកំណត់ពេលវេលារៀបចំពិធីមង្គលការក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ។

ទន្ទឹមនោះ ការរឹតបន្តឹងថ្មីនេះត្រូវបានកំណត់រហូតដល់យ៉ាងហោចណាស់ចុងខែក្រោយនេះ ខណៈការរឹតបន្តឹងតាមព្រំដែន និងការបិទខ្ទប់ប្រទេសបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ។

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់បានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១៥,១០៤ ករណី និងកត់ត្រាការស្លាប់ចំនួន ៥២ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ គ្រូពេទ្យជំនាញថា គ្មានប្រជាជន ថៃ ណាម្នាក់គេចផុតឆ្លង អូមីក្រុង ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម