ព័ត៌មានអន្ដរជាតិ
ទុក្ខជាន់ទុក្ខ! ផ្ទុះកូវីដលើនាវាដឹកជំនួយទៅ តុងហ្គា ដែលរងគ្រោះដោយ ផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ (មានវីដេអូ)
ការផ្ទុះឆ្លងជំងឺកូវីដ ១៩ នៅលើនាវាចម្បាំងអូស្ត្រាលីបានគម្រាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ប្រទេសតុងហ្គាដែលកំពុងរងគ្រោះពីការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ។
បច្ចុប្បន្នអូស្ត្រាលីបានដឹកនាំកិច្ចប្រឹងប្រែងជួយសង្គ្រោះអន្តរជាតិ ក៏ដូចជាផ្គត់ផ្គង់មនុស្សធម៌ដល់ប្រទេសជាច្រើនរួមទាំងតុងហ្គាផងដែរ ។ ប៉ុន្តែមន្ត្រីនៅទីក្រុង Canberra បាននិយាយថា ករណីឆ្លងកូវីដចំនួន ២៣ ករណីត្រូវបានរកឃើញក្នុងចំណោមនាវិកនៃនាវាចម្បាំងដឹកជំនួយ HMAS Adelaide ដែលកំពុងឆ្ពោះទៅកាន់រដ្ឋធានី Nuku’alofa របស់ប្រទេសតុងហ្គា ។
រហូតមកដល់ពេលនេះ តុងហ្គាគឺជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួននៅលើពិភពលោកដែលនៅតែមិនមានករណីឆ្លងកូវីដ ហើយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Peter Dutton បាននិយាយថាកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនឹងមិនអនុញ្ញាតឲ្យមានគ្រោះថ្នាក់ដល់ស្ថានភាពនោះទេ ។
លោក Dutton បាននិយាយថា កប៉ាល់កំពុងនៅលើសមុទ្រ ហើយយើងកំពុងសម្រេចថាតើក្រុមនាវិកនឹងព្យាយាមដឹកជញ្ជូនការផ្គត់ផ្គង់នេះឬយ៉ាងណា ។ លោកបានប្រាប់សារព័ត៌មាន Sky News Australia ថា “យើងនឹងមិនធ្វើឲ្យប្រជាជនតុងហ្គាមានហានិភ័យនោះទេ ប៉ុន្តែក្នុងពេលតែមួយយើងចង់ផ្តល់ជំនួយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។
គួរបញ្ជាក់ថា ការផ្ទុះកាលពីថ្ងៃទី ១៥ ខែមករាបានបង្កើតរលកយក្សស៊ូណាមិដ៏ធំ និងគ្របដណ្តប់ប្រទេសប៉ាស៊ីហ្វិកទៅដោយផេះពុល នៅពេលដែលវាបានបំផ្លាញកោះដែលគ្មានមនុស្សរស់នៅជាមួយនឹងកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរទៅទៀត ។
ទន្ទឺមនោះ ប្រទេសនូវែលសេឡង់ បារាំង ជប៉ុន និងចិនក៏បានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះផងដែរ បន្ទាប់ពីព្រឹត្តិការណ៍មួយដែលរដ្ឋាភិបាលតុងហ្គាបានពិពណ៌នាថាជា “គ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


