Connect with us

ព័ត៌មានអន្ដរជាតិ

ចូ បៃដិន ព្រមានថា រុស្ស៊ី អាចវាយ អ៊ុយក្រែន ខែក្រោយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានថា មានលទ្ធភាពជាក់ស្តែងដែលថា រុស្ស៊ីអាចវាយចូល អ៊ុយក្រែននៅខែក្រោយនេះ។

This image has an empty alt attribute; its file name is TELEMMGLPICT000284045769_trans_NvBQzQNjv4BqayCzSTga_xy3Aj5cr18czt1vocn4evNdj-qXvj1P6rQ-1024x640.webp
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមករា។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Emily Horne បាននិយាយថា “លោក បៃដិន ​បាន​និយាយ​រឿង​នេះ​ជា​សាធារណៈ ហើយ​យើង​បាន​ព្រមាន​អំពី​រឿង​នេះអស់រយៈពេល​ជាច្រើន​ខែមកហើយ”។

This image has an empty alt attribute; its file name is 1-US-responds-Russia_copy-1024x576.webp

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់មេដឹកនាំទាំង២ លោកប្រធានាធិបតី បៃដិន បានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីវាយចូលអ៊ុយក្រែនកាន់តែជ្រៅ។

ស្របពេលជាមួយគ្នានោះដែរ លោក Zelensky បាននិយាយថា ពួកគេបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ ស្តីពីការកាត់បន្ថយភាពតានតឹង និងបានយល់ព្រមលើសកម្មភាពរួមគ្នាសម្រាប់ពេលអនាគត។

This image has an empty alt attribute; its file name is 03-fleet.jpg

ដោយឡែកកាលពីថ្ងៃចន្ទទី២៤ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា មានការឯកភាពទាំងស្រុង ជាមួយមេដឹកនាំអឺរ៉ុប ជុំវិញបញ្ហារុស្ស៊ីបង្កើនកងទ័ពនៅតាមព្រំដែនជាប់ប្រទេស អ៊ុយក្រែន។

លោកប្រធានាធិបតី បៃដិន បានរៀបចំកិច្ចសន្ទនាតាមរយៈ Video Call ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ខណៈមហាអំណាចលោកខាងលិច មានគោលបំណងដាក់យុទ្ធសាស្ត្ររួមមួយ ប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី។

This image has an empty alt attribute; its file name is 123034085_mediaitem123034084.jpg

ចក្រភពអង់គ្លេស បានព្រមានរុស្ស៊ី អំពីទណ្ឌកម្មរហ័សនិងមិនធ្លាប់មានពីមុនមក ប្រសិនបើហេតុការណ៍ណាមួយកើតឡើង។ 

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី​បានបដិសេធ​ផែនការ​វាយចូល​អ៊ុយក្រែន បើ​ទោះបី​ជា​មាន​ទាហាន​១០​ម៉ឺន​នាក់ កំពុងឈរជើងនៅព្រំដែន​ក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឃើញស្រស់ស្អាតអ៊ីចឹង តែតាមពិត ទាហានស្រីទាំងនេះ ជាអាវុធសម្ងាត់របស់ រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម