ព័ត៌មានអន្ដរជាតិ
ចិន និង រុស្ស៊ី ចាប់ដៃគ្នាកសាងស្ថានីយ៍រុករកឋានព្រះចន្ទ
ប្រទេសចិន និងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីកសាងស្ថានីយ៍ស្រាវជ្រាវឋានព្រះចន្ទ។ នេះបើតាមមន្ត្រីនៅទីភ្នាក់ងារអវកាសចិនបាននិយាយ។
លោក Wu Yanhua អនុប្រធានរដ្ឋបាលអវកាសជាតិចិនបានប្រាប់អ្នកកាសែតនៅថ្ងៃសុក្រក្នុងទីក្រុងប៉េកាំងថា ប្រទេសទាំងពីរមានគោលបំណងបញ្ចប់ការសាងសងហេដ្ឋារចនាសម្ពន្ធជាមួលដ្ឋានសម្រាប់ស្ថានីយ៍ឋានព្រះចន្ទត្រឹមឆ្នាំ២០៣៥។
លោកបន្តថា ការកសាងទាំងនោះរាប់បញ្ចូលទាំងប្រព័ន្ធសម្រាប់ថាមពល ទំនាក់ទំនង និងឧបករណ៍ជំនួយជីវិត។

លោក Liu Jizhong ប្រធានមជ្ឈមណ្ឌលវិស្វកម្មអវកាស និងរុករកឋានព្រះច័ន្ទរបស់ចិន បាននិយាយថា ចិន និងរុស្ស៊ីក៏បានព្រមព្រៀងគ្នាដើម្បីសហការលើការបាញ់បង្ហោះបេសកកម្មមនុស្សយន្តទៅឋានព្រះចន្ទ Chang’e 7 ប្រហែលជាឆ្នាំ២០២៥។
សេចក្តីប្រកាសនេះគឺជាសញ្ញាថ្មីបំផុតនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ត្រូវបានគេរំពឹងថា នឹងក្លាយជាមេដឹកនាំកំពូលម្នាក់ក្នុងពិភពលោកដែលនឹងធ្វើដំណើរទស្សនកិច្ចទៅទីក្រុងបេកាំងដើម្បីចូលរួមជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពុករដូវរងានាសប្តាហ៍ក្រោយនេះ។
ចាប់ដៃគ្នាធ្វើការ ចិន និងរុស្ស៊ីកំពុងតែបង្កើនការប្រកួតប្រជែងថ្មីមួយទៅឋានព្រះចន្ទក្នុងចំណោមប្រទេសមហាអំណាចអវកាសក្នុងលោក។ សហរដ្ឋអាមេរិកនាខែក្រោយនេះគ្រោងធ្វើតេស្តកម្មវិធីធំមួយដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះច័ន្ទវិញនៅចុងទសវត្សរ៍នេះ។
លោក Ye Peijian ប្រធានអ្នកឌីហ្សាញយានអវកាសព្រះចន្ទដំបូងគេរបស់ចិនបានប្រាប់អ្នកកាសែតថា ចិនប្រហែលជាអាចបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទលើកដំបូងត្រឹមឆ្នាំ២០៣០។
លោក Liu បន្ថែមថា មុននេះ ចិនក៏ចង់បញ្ជូនបេសកកម្មមនុស្សយន្តទៅរុករកការចែកចាយទឹក ក៏ដូចជាប៉ូលនៃព្រះចន្ទ។
បេសកកម្មថ្មីបំផុតរបស់ចិនទៅឋានព្រះចន្ទគឺ Chang’e 5 ដែលទើបតែត្រឡប់មកមកផែនដីវិញកាលពីឆ្នាំមុនដោយនាំមកជាមួយសំណាកព្រះចន្ទ។ យានរុករកដែលបានចុះចតនៅឆ្ងាយពីផ្នែកនៃព្រះច័ន្ទក្នុងឆ្នាំ ២០១៩ នៅតែកំពុងរុករកផ្ទៃ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ nytimes
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


